ព័ត៌មានជាតិ

នារសៀលថ្ងៃទី8 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (VUONG QUANG BAC) ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី8 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកវរសេនីយ៍ឯក វឿង ក្វាងបាក់ (VUONG QUANG BAC) ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី នៅសាលទទួលភ្ញៀវអន្តរជាតិ នៃទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក នេត វន្ថា រម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ

ឧត្តមសេនីយ៍ឯក នេត វន្ថា រម្លឹកពលរដ្ឋរួមគ្នាប្រុងប្រយ័ត្នទាំងទៀនធូបនិងភ្លើងតុបតែងដើម្បីបញ្ចៀសអគ្គិភ័យថ្ងៃចូលឆ្នាំ! លោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានរម្លឹកឱ្យដឹងថា ក្នុងរយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។ ចំណែក នៅឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ១៥ខ្នង ហ្គាសជួសជុលរថយន្ត១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។ បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី8 ខែមេសា ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសកម្មភាពមីននៅកម្ពុជា

នាព្រឹកថ្ងៃទី8 ខែមេសា ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបជាមួយបណ្ដាមិត្តជាដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលគាំទ្ររាជរដ្ឋាភិបាលលើសកម្មភាពមីននៅកម្ពុជា វិមានសន្តិភាព : សង្គ្រាមជាង៣ទសវត្សរ៍ បានបន្សល់គ្រាប់មីន និងយុទ្ធភណ្ឌ មិនទាន់ផ្ទុះរាប់លានគ្រាប់រាយប៉ាយនៅពាសពេញប្រទេស បន្តឆក់យកជីវិតមនុស្សរាប់សិបម៉ឺននាក់ និងក្លាយជាឧសគ្គរារាំងដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ។ រាជរដ្ឋាភិបាលគ្រប់អាណត្តិបានដាក់គោលដៅជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់ប្រមូលគ្រប់ធនធាន ដើម្បីបញ្ចប់បញ្ហាគ្រាប់មីន ប្រែក្លាយផ្ទៃដីមានមីនទៅជាដីមានសុវត្ថិភាព សម្រាប់ការរស់នៅ និងបង្កបង្កើនផល ។ សកម្មភាពមីននៅកម្ពុជា ត្រូវបានទទួលស្គាល់ និងវាយតម្លៃខ្ពស់ពីសហគមន៍ជាតិ និងអន្តរជាតិ និងប្រទេសជុំវិញពិភពលោក ដោយសកម្មភាពមីននៅកម្ពុជា បានជួយសង្គ្រោះដល់ជីវិតមនុស្ស និងបានប្រែក្លាយដីមានមីន ទៅជាដីសម្រាប់អភិវឌ្ឍន៍ ដែលចូលរួមយ៉ាងសំខាន់ ដល់ការលើកកម្ពស់ជីវភាព ប្រជាជន និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ។ សមិទ្ធផលដ៏ធំធេងនេះ ក៏មានការចូលរួមយ៉ាងសំខាន់ ពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ដែលបានគាំទ្រជាថវិកា សម្ភារៈ និងជំនាញ ដើម្បីគាំទ្រ និង សម្រាលបន្ទុករបស់រាជរដ្ឋាភិបាល ក្នុងសកម្មភាពមីន ។ ជាមួយគ្នានេះសូមថ្លែងអំណរគុណដល់ ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ […]

ព័ត៌មានជាតិ

ជិះកម្សាន្តគ្រប់កន្លែងសូមកុំភ្លេចមួកសុវត្ថិភាព បើមិនចង់ឱ្យមុខផ្ទះមានរោងបុណ្យនៅថ្ងៃចូលឆ្នាំ…

ជិះកម្សាន្តគ្រប់កន្លែងសូមកុំភ្លេចមួកសុវត្ថិភាព បើមិនចង់ឱ្យមុខផ្ទះមានរោងបុណ្យនៅថ្ងៃចូលឆ្នាំ… មិនមែនជាការប្រមាថ ប៉ុន្តែជាការព្រួយបារម្ភ និងជាការលើកទឹកចិត្តជំរុញការអនុវត្តច្បាប់ និងការពារសុវត្ថិភាពរបស់អ្នកធ្វើដំណើរ ជាពិសេសក្នុងរយៈពេលនៃការខិតជិតឈានចូលមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលមានយុវជនយុវនារីជាច្រើនបន្តបន្ទាប់ បានធ្វើដំណើរជាក្រុមៗ តាមមធ្យោបាយម៉ូតូ ដើរលេងកម្សាន្តតាមមូលដ្ឋានរបស់ខ្លួន ទាំងនៅរាជធានី និងទីប្រជុំជន ដោយភាគច្រើន មិនបានពាក់មួកសុវត្ថិភាព។ ត្រង់ចំណុចនេះលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានរំលឹកដល់យុវជន យុវតីដែលជិះម៉ូតូដើរលេងកម្សាន្ត សូមកុំរំលង កុំភ្លេចឱ្យសោះការពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដ្បិតបច្ចុប្បន្ន អត្រានៃការស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើនបំផុតគឺអ្នកជិះម៉ូតូមិនប្រើប្រាស់មួកសុវត្ថិភាព។ លោកបញ្ជាក់ថា«សម័យនេះ ឪពុកម្ដាយកាន់តែច្រើន គាត់មានលទ្ធភាពទិញម៉ូតូឱ្យកូនចៅជិះហើយរាជរដ្ឋាភិបាលក៏មានលទ្ធភាពធ្វើផ្លូវកៅស៊ូ ផ្លូវបេតុង ឬយ៉ាងហោចណាស់ផ្លូវក្រាលគ្រួសក្រហម ងាយស្រួលធ្វើដំណើរ ប៉ុន្តែក៏អាចងាយនឹងមានហានិភ័យធ្ងន់ធ្ងរដែរ ប្រសិនបើអ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយជួបគ្រោះថ្នាក់ដួលបែកក្បាល»។ ក្នុងន័យនេះលោក ទូច សុឃៈ បាន អំពាវនាវអាណាព្យាបាលដែលអនុញ្ញាតឱ្យកូនចៅជិះម៉ូតូដើរលេងកម្សាន្តនោះ យកចិត្តទុកដាក់អប់រំណែនាំឱ្យពួកគេពាក់មួកសុវត្ថិភាព បើមិនដូច្នោះទេពួកគេអាចប្រឈមនឹងករណីដែលតែងកើតមានរៀងរាល់ឆ្នាំ គឺស្របពេលគ្រួសារគេគ្រប់គ្នាកំពុងទទួលទេវតាឆ្នាំថ្មី ខ្លួនបែជាទទួលសពកូនចៅសាច់ញាតិយកមកធ្វើបុណ្យយ៉ាងអាណោចអាធ័ម។ មួកសុវត្ថិភាពត្រូវបានកំណត់នៅក្នុងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក តម្រូវឱ្យអ្នកបើកបរម៉ូតូទាំងអស់ប្រើប្រាស់ជាចាំបាច់ បើសិនជាមិនប្រើប្រាស់ទេ នឹងទទួលការផាកពិន័យ។ បើតាមលោក ទូច សុឃៈ បើទោះបីក្នុងអំឡុងពេលចូលឆ្នាំថ្មី នគរបាលចរាចរណ៍មមាញឹកច្រើនលើការសម្រួលការធ្វើដំណើរជូនប្រជាពលរដ្ឋទៅស្រុកកំណើត ដោយដកឃ្លាពីការអនុវត្តច្បាប់ក៏ដោយ […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី6 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នាព្រឹកថ្ងៃទី6 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការទីស្នាក់ការផ្តល់សេវាអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន អគារផ្សារទំនើប អ៉ីអនម៉ល មានជ័យ (អ៉ីអន៣) ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី5 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា ចិន-ផែរាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

នាព្រឹកថ្ងៃទី5 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នា កម្ពុជា ចិន-ផែរាម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។ #dolynews

ព័ត៌មានជាតិ

ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ!

ជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្លាយជាវិស្វករបច្ចេកវិទ្យាដ៏សកម្មនៃក្រសួងមហាផ្ទៃ! រយៈពេលជាង១ឆ្នាំ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានផ្ដល់ការគាំទ្រការងារអភិវឌ្ឍន៍ស៊ុសវែរថ្នាល ជូនអគ្គនាយកដ្ឋានក្រោមចំណុះក្រសួងមហាផ្ទៃ ប្រើប្រាស់ចំនួន១២ប្រព័ន្ធ និងកំពុងអភិវឌ្ឍបន្ថែមចំនួន១០ ប្រពន្ធ។ នេះបើតាមការថ្លែងឱ្យដឹងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ បើតាមឯកឧត្តមអគ្គនាយក ដើម្បីគាំទ្រការដ្ឋានការងារឌីជីថលដ៏ជឿនលឿននេះ អគ្គនាយកដ្ឋានបានរៀបចំ និងសហការរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញឌីជីថលដល់មន្រ្តីពាក់ព័ន្ធចំនួន ១ ៧២០រូប ក្នុងវគ្គបណ្ដុះបណ្ដាលចំនួន២២វគ្គ។ ឈើលើមូលដ្ឋាននៃការបណ្ដុះបណ្ដាលធនធានមនុស្សក្នុងបរិបទបច្ចេកវិទ្យាស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី៤ ខែមេសានេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយទទួលបានគោលការណ៍អនុញ្ញាតពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសូងមហាផ្ទៃ បានរៀបចំសិក្ខាសាលាស្ដីពី «បរិវត្តកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្រសួងមហាផ្ទៃ» ក្នុងគោលបំណង ដើម្បីបញ្ជៀបចំណេះដឹងពាក់ព័ន្ធនឹងវិស័យឌីជីថល ដល់មន្រ្តីរាជការចំណុះក្រសួងមហាផ្ទៃ។ គឺនៅក្នុងឱកាសនៃពិធីបើកសិក្ខាសាលានោះហើយដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត បានលម្អិតឱ្យដឹងអំពីការគាំទ្រលើការងារអភិវឌ្ឍស៊ុលវែរជូនអគ្គនាយកដ្ឋានក្រោមចំណុះ ទាំង១២ប្រព័ន្ធនោះ មានជាអាទិ៍ ប្រព័ន្ធផ្សព្វផ្សាយ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន!

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បញ្ជាក់ជាថ្មីអំពីឆន្ទៈរួមចំណែកផ្ដល់ភាពកក់ក្ដៅជូនវិនិយោគទុនជប៉ុន! ក្នុងនាមជាតួអង្គមួយក្នុងចំណោមបណ្ដាតួអង្គផ្សេងទៀត នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តអះអាងជាថ្មីទៀត អំពីការត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហការសម្របសម្រួល ជំរុញ និងលើកកម្ពស់បរិយាកាស នៃការវិនិយោគ ដើម្បីធានាជួយទាក់ទាញវិនិយោគិនជប៉ុន និងមកពីប្រទេសផ្សេងៗ។ ក្នុងជំនួបជាមួយឯកឧត្តម TAKAHASHI FUMIAKI អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា និងជាប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នៅទីស្តីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាល តែងយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដល់បុព្វហេតុសុខសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមនៅកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម TAKAHASHI FUMIAKI បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក រវាងភាគី ទាំងពីរ រួមមានជាអាទិ៍ […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត!

ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំឱ្យសិក្សាដាក់សេវាលិខិតឆ្លងដែននៅខេត្ត៤ ខណៈភ្នំពេញត្រៀមសម្ពោធស្នាក់ការថ្មីមួយទៀត! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការស្នាក់ការផ្តល់សេវាលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណថ្មីមួយទៀត នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ រាជធានីភ្នំពេញ។ បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ពិធីសម្ពោធស្នាក់ការថ្មីនេះ នឹងធ្វើឡើងនៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ គឺនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ។ គួរកត់សំគាល់ថា ក្រសួងមហាផ្ទៃក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងរៀបចំទីតាំងផ្តល់សេវាលិខិតឆ្លងដែនសរុបចំនួន៦ទីតាំង រួមមាន នៅនាយកដ្ឋានលិខិតឆ្លងដែន ភូមិតាង៉ូវ សង្កាត់និរោធខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ សាខាលិខិតឆ្លងដែនផ្សារទំនើបអ៊ីនអន២សែនសុខ សាខាលិខិតឆ្លងដែនខេត្តបាត់ដំបង ខេត្តកោះកុង ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ និងនៅក្នុងមជ្ឈមណ្ឌល Heritage Walk ក្រុងសៀមរាប។ ដោយឡែកចំពោះទីតាំងផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានផ្តល់នៅ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅផ្សារទំនើបអ៊ីអន២ ព្រមទាំងមាននៅតាមប៉ុស្ដិ៍នគរបាលរដ្ឋបាល អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ខណៈការងារនេះពលរដ្ឋអាចទៅស្នើសុំបាននៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី4 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានការងារចង្កោមទី3 នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ2025 បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់ការងារចង្កោមទី3 តាមប្រព័ន្ធអនឡាញ។

នារសៀលថ្ងៃទី4 ខែមេសា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានការងារចង្កោមទី3 នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ2025 បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនភាពនៃការត្រៀមរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត របស់ការងារចង្កោមទី3 តាមប្រព័ន្ធអនឡាញ។ #dolynews