ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារលិខិតចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងក្រុមគ្រួសារទាំងអស់ ចំពោះមរណភាពរបស់លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ យស់ ស៊ីមន ជាទីគោរពស្រលាញ់បំផុត! #dolynews
ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ!
ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ៤នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ! យ៉ាងហោចណាស់មានមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។ ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។ […]
ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់!
ចង់ធ្វើកិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ កុំធ្វើតែគ្នាឯង! សូមឆ្លៀតទៅធ្វើលិខិតបញ្ជាក់ងាយៗនៅឃុំ សង្កាត់! បើតាមការឱ្យនិយមន័យទូទៅ លិខិតបញ្ជាក់កិច្ចសន្យាជួលដី ផ្ទះ តូប យានជំនិះ ជាលិខិតដែលមានការចុះហត្ថលេខាជាផ្លូវការ និងទទួលស្គាល់ដោយអាជ្ញាធរឃុំ សង្កាត់ ចំពោះសិទិ្ធ និងកាតព្វកិច្ចពាក់ព័ន្ធនឹងការជួលដី ផ្ទះ តូប ឬយានជំនិះ។ លិខិតបញ្ជាក់នេះមិនត្រឹមតែបញ្ជាក់ពីការសំរេចកិច្ចសន្យាជួលទេ ប៉ុន្តែក៏អាចដាក់លក្ខខណ្ឌនានាសម្រាប់ការប្រើប្រាស់ទ្រព្យសម្បត្តិនោះ ដូចជារយៈពេលការជួល តំលៃសំរាប់ការជួល ការទូទាត់ប្រាក់ និងកាតព្វកិច្ចផ្សេងៗទៀតដែលមានសារៈសំខាន់ក្នុងកិច្ចសន្យាជួល។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា កន្លងមក ម្ចាស់ទ្រព្យ និងអ្នកជួល ច្រើនតែធ្វើឯកសារជាមួយគ្នា ដោយមានសាក្សីម្នាក់ ឬច្រើនជាងនេះ ដោយមិនមានការទទួលស្គាល់ផ្លូវការពីអាជ្ញាធរឃុំ សង្កាត់ឡើយ។ ប៉ុន្តែនៅពេលមានករណីទំនាស់កិច្ចសន្យាណាមួយកើតឡើង ពួកគាត់ក៏នាំបញ្ហានោះមកប្ដឹងគ្នានៅសាលាឃុំ សង្កាត់ ដែលករណីនេះអាចនាំឱ្យមានការពិបាកដោះស្រាយ។ ដើម្បីចៀសវាងបញ្ហានេះ លោកបណ្ឌិត ទូច សុឃៈ បានផ្តល់ការពន្យល់ដោយខ្លីថា យោងតាមប្រកាសអន្តរក្រសួងលេខ ១៤៣៤២ប្រក ចុះថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៦ ប្រជាពលរដ្ឋម្ចាស់ទ្រព្យ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រៀមបង្កើនមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ ឱ្យបានតិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦! ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនចំនួនកម្លាំងមន្ត្រីនគរបាល នៅតាមប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ យ៉ាងហោចណាស់តិចបំផុត ១០នាក់ នៅឆ្នាំ២០២៥-២០២៦ ខាងមុខនេះ។ ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានកត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់មួយចំនួន មិនទាន់មានមន្ត្រីគ្រប់គ្រាន់ និងសមមូលទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសាស្ត្រដែលត្រូវគ្រប់គ្រងនៅឡើយទេ ប៉ុន្តែមន្រ្តីនគរបាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់ពេលវេលាលើសម៉ោងដែលច្បាប់កំណត់ បម្រើសេវាជូនប្រជាពលរដ្ឋ ទាំងការងារសន្តិសុខ និងការងាររដ្ឋបាល ព្រមទាំងសេវាសាធារណៈផ្សេងៗទៀត មិនថាថ្ងៃសម្រាកនោះទេ គឺមានតែធ្វើលើសថ្ងៃធម្មតានៅថ្ងៃមានបុណ្យជាតិ អន្តរជាតិ និងព្រឹត្តិការណ៍ផ្សេងៗ។ ពីវេទិកាអធិបតីនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ដោយឯកឧត្តមបានសង្កេតឃើញថា នាពេលថ្មីៗនេះ […]
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា
មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ២០២៥ ធ្វើឡើងនៅប៉េកាំង ថ្នាក់ដឹកនាំកំពូលចិនរួមមានលោក Xi Jinping ជាដើមបានអញ្ជើញចូលរួមទស្សនា យប់ថ្ងៃទី ៣០ ខែធ្នូ មហោស្រពល្ខោនអបអរឆ្នាំថ្មីឆ្នាំ ២០២៥ បានប្រារព្ធធ្វើឡើងនៅរោងមហោស្រពជាតិចិនដែលស្ថិតនៅទីក្រុងប៉េកាំង ។ អ្នកដឹកនាំបក្សនិងរដ្ឋចិនដូចជាលោក Xi Jinping , លោក Li Qiang , លោក Zhao Leji ជាដើម បានចូលរួមទស្សនាការសម្តែងសិល្បៈជាមួយមហាជនមកពីបណ្តាមជ្ឈដ្ឋាននៅក្រុងប៉េកាំង ដើម្បីរួមគ្នាសាទរឆ្នាំថ្មីឆ្នាំសកល។ មហោស្រពលើកនេះមានការសម្តែងល្ខោនប្រភេទខុសៗគ្នារបស់ប្រទេសចិន រឿងល្ខោនបុរាណដ៏ល្បីល្បាញនិងរឿងល្ខោនដែលនិពន្ធថ្មីប្រកបដោយលក្ខណៈពិសេសដោយឡែកពីគ្នា ដែលបានបង្ហាញពីសភាពរុងរឿងនិងរស់រវើកនៃល្ខោនប្រជាជាតិចិន និងបង្ហាញពីការខិតខំតស៊ូឆ្ពោះទៅមុខ៕ #dolynews
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ | សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ | សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សេចក្ដីបំភ្លឺ ចំពោះការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើរាជរដ្ឋាបាលបញ្ចុះតម្លៃបោះត្រាចេញ-ចូល នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ។ យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្ទើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្តល់ដោយវិទ្យុ RFI ដែលបានលើកឡើងថាការរង់ចាំយូរម៉ោងយ៉ាងកកកុញក្នុងឱកាសបុណ្យ ឆ្លងឆ្នាំនេះបណ្តាលមកពីតម្លៃបោះត្រាចូលមកកម្ពុជាមានភាពមិនប្រក្រតី។ ពាក់ព័ន្ធនឹងព័ត៌មានដែលបានចេញផ្សាយនេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សូមជម្រាបជូន សាធារណៈជនមេត្តាជ្រាបថា រាល់ការបោះត្រាចូល ចេញ ប្រទេសកម្ពុជា ជូនភ្ញៀវជាតិ អន្តរជាតិ និងពលករខ្មែរនៅតាម ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក៏ដូចជានៅតាមបណ្តាប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែន អន្តរជាតិនានារបស់ភាគីកម្ពុជាពុំមានបង់ប្រាក់ឬការយកកម្រៃសេវានោះទេ។ ដោយឡែកចំពោះការកកស្ទះនិងរង់ចាំយូរ របស់ ពលករខ្មែរគឺនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិរបស់ភាគីថៃ ដែលពលករខ្មែរត្រូវស្នើសុំទិដ្ឋាការ (RE- […]