ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថ បង្ហាញលទ្ធផលការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់មតិក្នុងន័យស្ថាបនា និងការផ្តល់ព័ត៌មាននានា រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់។

សេចក្តីប្រកាសព័ត៌មាន របស់កងរាជអាវុធហត្ថ បង្ហាញលទ្ធផលការស្រាវជ្រាវទៅលើករណីរថយន្តស៊ីរ៉ែនពាក់ស្លាកលេខ ខេមរភូមិន្ទ 02 2-1871 និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាធារណជន អ្នកសារព័ត៌មានដែលបានចូលរួមផ្តល់មតិក្នុងន័យស្ថាបនា និងការផ្តល់ព័ត៌មាននានា រួមចំណែកការពារសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ពង្រឹងការអនុវត្តច្បាប់។ #dolynews

ព័ត៌មានជាតិ

នាល្ងាចថ្ងៃទី11 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង។

នាល្ងាចថ្ងៃទី11 ខែមករា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសេចក្តីសម្រេចបែងចែកក្រុមការងារផែនតាមភូមិ នៃសង្កាត់ជើងទឹក នៅស្នាក់ការគណបក្សសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។ ក្នុងកិច្ចប្រជុំនោះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម អស់លោក លោកស្រី អនុប្រធាន និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានសង្កាត់ជើងទឹក ប្រធានក្រុមការងារចុះមូលដ្ឋានភូមិទាំង៥ និងគណៈកម្មាធិការគណបក្សក្រុង ប្រធាន អនុប្រធានគណបក្សសង្កាត់ជើងទឹក ប្រធានគណបក្សភូមិទាំង៥ ព្រមទាំងសមាជិក សមាជិកាគណបក្សមូលដ្ឋាន សរុបចំនួន ៧៥នាក់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកថវិការបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រៃវែង ចំនួន ១ ៤២០ ០០០(មួយលាន បួនសែន ពីរម៉ឺនរៀល) ឧបត្ថម្ភដល់គណបក្សសង្កាត់ជើងទឹក សម្រាប់តម្លើងកៅអី ចំនួន […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ដឹកនាំរត់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន អបអរសាទរថ្ងៃជ័យជម្នះ ៧មករា នៅខេត្តព្រៃវែង   នាព្រឹកថ្ងៃទី11 ខែមករា ឆ្នាំ2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញដឹកនាំការប្រកួតរត់ចម្ងាយ 5គីឡូម៉ែត្រ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាមហាជន ដណ្តើមពានរង្វាន់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដើម្បីអបអរសាទរថ្ងៃជ័យជម្នះ 7មករា ឆ្នាំ2025 នៅបរិវេណមុខសាលាខេត្តព្រៃវែង។   កម្មវិធីរត់ចម្ងាយ 5គីឡូម៉ែត្រនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតនូវភាពសប្បាយរីករាយ តាមរយៈការជួបជុំគ្នាផង ជាការចូលរួមលើកស្ទួយវិស័យកីឡាជាតិផង និងដើម្បីបង្កើនសុខុមាភាពប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី1 របស់រាជរដ្ឋាភិបាលអាណត្តិទី7 ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផងដែរ៕ #dolynews

ព័ត៌មានជាតិ

ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង!

ស្វែងយល់ពីសាលាជាតិរដ្ឋបាលមូលដ្ឋានដែលមន្រ្តីមហាផ្ទៃថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធមិនគួរមើលរំលង! សាលាជាតិរដ្ឋបាលមូលដ្ឋាន ជាអង្គភាពមួយចំណុះទីស្ដីការក្រសួងមហាផ្ទៃដែលមានឋានៈស្មើអគ្គនាយកដ្ឋាន។ សាលានេះមានតួនាទីអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធដទៃទៀត សិក្សាស្រាវជ្រាវអំពីអភិបាលកិច្ច ការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ស័្វយភាពមូលដ្ឋាន និងការគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបើយោងតាមអនុក្រឹត្យស្ដីពីការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាន ចុះថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦។ ផ្អែកតាមអនុក្រឹត្យ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា សាលាជាតិរដ្ឋបាលមូលដ្ឋានមានភារកិច្ចជាអាទិ៍ រៀបចំផែនការយុទ្ធសាស្រ្តរយៈពេលមធ្យម រយៈពេលវែង និងផែនការសកម្មភាព និងថវិកាប្រចាំឆ្នាំ រៀបចំ និងអភិវឌ្ឍកម្មវិធីសិក្សា ផ្តល់វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី និងធម្យម ផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាដល់សិក្ខាកាម សិក្សាស្រាវជ្រាវ និងផ្តល់យោបល់លើការរៀបចំតាក់តែង និងអនុវត្តគោលនយោបាយនានាពាក់ព័ន្ធនឹងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងអនុវត្តកិច្ចការផ្សេងៗទៀតតាមការចាំបាច់។ មានអក្សរកាត់ថា ស .ជ. រ.ម និងមានឈ្មោះជាភាសាអង់គ្លេស National School of Local Administration ដែលមានអក្សរកាត់ថា “ NASLA’’ ថ្នាក់ដឹកនាំជាក្បាលម៉ាស៊ីនថ្មីដំបូងគេនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ កាលពីទី២៦ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាព […]

ព័ត៌មានជាតិ

អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០!

អភិបាលរងរាជធានីភ្នំពេញ និងភារកិច្ចទាំង១០! គិតត្រឹមដើមឆ្នាំ២០២៥នេះ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញមានចំនួន១០រូប រួមមាន លោក ឯក ឃុនដឿន លោក កើត ឆែ លោក អ៊ីមរ៉ន ហាស្សាន់ លោកស្រី តិមា វិច្ចិកាល លោក ហួត ហៃ លោកសុខ ពេញវុធ លោក ឃ្លាំង ហួត លោក ហ៊ុន សុរិទ្ធី លោក សេង វណ្ណៈ និងលោក ឆាយ វីរៈ។ អភិបាលរងទាំង១០រូបនេះ សុទ្ធតែមានភារកិច្ចស្នូលច្បាស់លាស់ ដូចមានកំណត់ក្នុងសេចក្តីណែនាំក្រសួងមហាផ្ទៃលេខ០៤៦ សណន។ បើតាមសេចក្ដីណែនាំនោះ តួនាទី និងភារកិច្ច របស់អភិបាលរងនីមួយៗបានកំណត់ដូចខាងក្រោម។ អភិបាលរង ទទួលជួយអភិបាលរាជធានីលើការងាររដ្ឋបាល ការងារផ្តល់សេវារដ្ឋបាលនៅ អង្គភាពច្រកចេញចូលតែមួយ ការងារស្ថិតិ និងអត្រានុកូលដ្ឋាន ការងារព័ត៌មាន ការងារលេខាធិការក្រុមប្រឹក្សា និងការងារបច្ចេកវិទ្យាព័ត៌មាន និងកាមេរ៉ាសុវត្ថិភាពក្នុងរាជធានី។ អភិបាលរង ទទួលជួយអភិបាលរាជធានី […]

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវបានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ គ្រឿងញៀនកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត

ជនសង្ស័យម្នាក់ត្រូវបានកងរាជឣាវុធហត្ថខេត្តបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីប្រើប្រាស់ គ្រឿងញៀនកាន់កាប់និងដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត បន្ទាយមានជ័យ): នៅវេលាម៉ោង២១និង០០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាតការពារ រក្សារសន្តិសុខ ក្នុងភូមិសាស្រ្តក្រុង រហូតដល់ចំណុចអគារថ្មី ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បានប្រទះឃើញជនសង្ស័យមា្នក់ឈ្មោះ ហេង ភារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ (ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន) កំពុងដើរផឹកស្រាតាមផ្លូវ និងមានស្ពាយកាបូបចំហៀងពណ៌ខ្មៅជាប់នឹងខ្លួនផងដែ។ដោយមានការសង្ស័យកម្លាំងល្បាតបានធ្វើការត្រួតពិនិត្យ និងធ្វើការឆែកឆេរ រកឃើញមាន កាំបិតប៉័ងតោ ចំនួន០១ដើម និងពូថៅដងឈើចំនួន០១ដើម ពេលនោះកម្លាំងធ្វើការឃាត់ខ្លួនភ្លាមៗ ហើយនាំមកដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេីម្បីសួរនាំតាមនីតីវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួន ពិតជាបានលាក់ទុកកាំបិតនិងពូថៅដើម្បីការពារខ្លួន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន […]

ព័ត៌មានជាតិ

នាព្រឹកថ្ងៃទី10 ខែមករា ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។

នាព្រឹកថ្ងៃទី10 ខែមករា ឆ្នាំ2025នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម KATO Katsunobu រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។ #dolynews

ព័ត៌មានជាតិ

តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន

តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន យោងតាមមាត្រា១៤ និងមាត្រា១៥ នៃច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៨ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មានក្រុមប្រឹក្សារបស់ខ្លួន ដែលត្រូវបានជ្រើសរើសឡើង តាមការបោះឆ្នោតអសកល។ មេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គឺជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ក្នុងនាមតំណាងឱ្យប្រជាពលរដ្ឋនៃមូលដ្ឋានរបស់ខ្លូន។ ក្រុមប្រឹក្សា មានអាណត្តិ ៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលក្រុមប្រឹក្សាថ្មី ចូលកាន់តំណែង។ ផ្អែកតាមច្បាប់ដដែល លោកបណ្ឌិត ទូច សុឃៈ បានមានប្រសាសន៍ថា ក្រុមប្រឹក្សាត្រូវចាត់វិធានការសមស្រប ដើម្បីដោះស្រាយវិវាទនៅមូលដ្ឋានដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ គួរកត់សម្គាល់ថា វិវាទមូលដ្ឋាន គឺជាវិវាទមានលក្ខណៈឯកជនរវាងប្រជាពលរដ្ឋដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាជាមួយគ្នា ឬដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សាផ្សេងគ្នា។ ចំណែកឯការដោះស្រាយវិវាទទាំងនោះ ក្រុមប្រឹក្សា ត្រូវផ្អែកតាមពាក្យបណ្ដឹងរបស់ភាគីណាមួយ ឬភាគីទាំងសងខាងនៅក្នុងវិវាទទៅក្រុមប្រឹក្សា ដែលភាគីនោះស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងដែនសមត្ថកិច្ច។ បើតាមលោកបណ្ឌិត […]

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ លឹម គឹមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី7 ខែមករា ឆ្នាំ2025 នៅទីក្រុងបាងកក ប្រទេសថៃ សូមអានអត្ថបទខាងក្រោមដូចតទៅ!

សេចក្តីប្រកាសព័ត៌មាន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ស្តីពីករណីឃាតកម្មបាញ់សម្លាប់ជនរងគ្រោះ ឈ្មោះ លឹម គឹមយ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង ដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ កាលពីថ្ងៃទី7 ខែមករា ឆ្នាំ2025 នៅទីក្រុងបាងកក ប្រទេសថៃ សូមអានអត្ថបទខាងក្រោមដូចតទៅ! #dolynews