ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកឆ្នាំ២០២៤ នេះ ជាឆ្នាំឈានចូលបន្ទាត់ក្រហមហើយរឿងគ្រោះថ្នាក់ចរាចរណ៍ រតនគិរី ៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តរតនគិរី នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទាញចំណាប់អារម្មណ៍អង្គសន្និបាត និងមន្រ្តីពាក់ព័ន្ធអំពីកំណើនគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ដោយបានចាត់ទុកឆ្នាំ២០២៤ នេះ ថាជាឆ្នាំនៃការឈានចូលបន្ទាប់ក្រហមហើយ។ ផ្អែកលើតួលេខគ្រោះថ្នាក់ចរាចរណ៍ពេញមួយឆ្នាំ២០២៣ ដែលបណ្ដាលឱ្យមានអ្នកស្លាប់ចំនួន ១ ៩៥២នាក់ ឯកឧត្តមអភិសន្តិបណ្ឌិតឧបនាយករដ្ឋមន្រ្តី បានទាញការព្យាករណ៍ជាមុនថា ប្រសិនបើនៅឆ្នាំ២០២៤ នេះ គ្រប់ភាគីពាក់ព័ន្ធមិនបានបង្កើនសកម្មភាព ជាពិសេសការគោរព និងអនុវត្តច្បាប់ឱ្យបានខ្ជាប់ខ្ជួនទេនោះ អត្រាអ្នកស្លាប់ដោយឃាតករលើដងផ្លូវមួយនេះ នឹងបន្តកើនឡើងលើសពីចំនួន ២ ០០០នាក់ ជាពុំខានឡើយ។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អត្រាប្រជាពលរដ្ឋស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិងកំពុងហក់ឡើងក្នុងអត្រាខ្ពស់គួរឱ្យព្រួយបារម្ភ បើធៀបនឹងអត្រាស្លាប់ដោយសារជំងឺអេដស៍ និងស្លាប់ដោយសារមីន។ នេះមិនរាប់បញ្ចូលប្រជាពលរដ្ឋដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការ ដែលក្លាយជាបន្ទុកទំនួលខុសត្រូវមើលថែ និងផ្គត់ផ្គង់ការឧត្ថម្ភគាំទ្រផ្សេងៗរបស់គ្រួសារ និងរាជរដ្ឋាភិបាលផង។ ក្នុងនាមប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឯកឧត្តមអភិសន្តិបណ្ឌិត […]
Month: January 2024
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង
នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Gérard Larcher ប្រធានព្រឹទ្ធសភាបារាំង ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅទីក្រុងប៉ារីស ប្រទេសបារាំង ។ ក្នុងជំនួបនេះ ឯកឧត្តម Gérard Larcher បានសម្តែងនូវកិច្ចបដិសណ្ឋារកិច្ចចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងប្រទេសបារាំង និងបានរំឭកផងដែរ អំពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ និងនិយាយដោយទ្បែក រវាងស្ថាប័នព្រឹទ្ធសភាកម្ពុជា-បារាំង ក្នុងរយៈកាលប្រមាណ ២៥ ឆ្នាំ កន្លងមកនេះ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៩ មក ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបពិភាក្សាការងារនាឱកាសនេះ […]
នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,៣០០ម៉ែត្រ។
នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,៣០០ម៉ែត្រ។ ក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង«ពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវបេតុងអាមេ ប្រវែង ១,៣០០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ» ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះគឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្ត ក្នុងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យក «មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា» ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការសាកល្បងចុះបញ្ជីកំណើតទារក តាមប្រព័ន្ធបច្ចេកវិទ្យា ជាដំណើរឈានទៅរៀបចំការធ្វើអត្តសញ្ញាណបណ្ណតាមប្រព័ន្ធឌីជីថល និងជួយបញ្ចប់ការខុសឈ្មោះ ឬទិន្ន័យផ្សេងៗរបស់បុគ្គល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ការសាកល្បងចុះបញ្ជីកំណើតទារក តាមប្រព័ន្ធបច្ចេកវិទ្យា ជាដំណើរឈានទៅរៀបចំការធ្វើអត្តសញ្ញាណបណ្ណតាមប្រព័ន្ធឌីជីថល និងជួយបញ្ចប់ការខុសឈ្មោះ ឬទិន្ន័យផ្សេងៗរបស់បុគ្គល បន្ទាយមានជ័យ ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្នក្រសួងហាផ្ទៃ និងក្រសួងសុខាភិបាល បាន និងកំពុងសហការគ្នា អនុវត្តសាកល្បងនូវការចុះបញ្ជីកំណើតទារកតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ឬអនឡាញ។ ការសាកល្បងនេះ ជាជំហានថ្មីមួយទៀតនៃកំណែទម្រង់ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ខណៈបច្ចុប្បន្នការចុះបញ្ជីកំណើតទារកជាទូទៅ បាននិងកំពុងអនុវត្តតាមយន្តការប្រពៃណី ឬចុះដោយដៃលើទម្រង់ក្រដាស។ នាឱកាសអញ្ជើញជាអធិបតី នៃពិធីបុណ្យបញ្ចុះខណ្ឌសីមា ព្រះវិហារវត្តជម្ពូវណ្ណរាមក្បាលទន្សោង ស្ថិតក្នុងភូមិក្បាលទន្សោង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានពន្យល់ងាយៗទៅកាន់ប្រជាពលរដ្ឋ និងអង្គពិធីថា នៅពេលទារក ត្រូវបានចុះបញ្ជីក្នុងប្រព័ន្ធឌីជីថល គឺទិន្នន័យនោះ នឹងត្រូវបញ្ជូនភ្លាមៗទៅកាន់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ដើម្បីចេញលេខកូដអត្តសញ្ញាណទារកសម្រាប់ប្រើប្រាស់តាមតម្រូវការ […]
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការរៀបចំទស្សនកិច្ចជាមួយអង្គការជាតិ អន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ សហការរៀបចំទស្សនកិច្ចជាមួយអង្គការជាតិ អន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន! ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់អនុសាសន៍ឱ្យអគ្គនាយកដ្ឋានពន្ធនាគារ រួមទាំងប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទូទាំងប្រទេស ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការជាមួយអង្គការជាតិ អង្គការអន្តរជាតិ គ្រឹះស្ថានអប់រំរដ្ឋ និងឯកជន ដើម្បីឈានទៅរៀបចំដំណើរទស្សនកិច្ចស្វែងយល់អំពីស្ថានភាពទូទៅនៅក្នុងពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត។ មានប្រសាសន៍ក្នុងឱកាសចុះត្រួតពិនិត្យមណ្ឌលអប់រំកែប្រែទី១ ព្រមទាំងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ស្ថានភាពពន្ធនាគារ និងមណ្ឌលអប់រំកែប្រែនៅកម្ពុជា ថ្វីដ្បិតផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅមានកម្រិតខ្លះ ក៏ប៉ុន្តែជារួម ការគ្រប់គ្រង ការស្ដារនីតិសម្បទា ការអប់រំ និងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈជាដើម បានព្រឹត្តិទៅយ៉ាងល្អ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការសហការរៀបចំទស្សនកិច្ចនៅតាមបណ្ដាពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ គឺជាការផ្ដល់ឱកាសជូនភាគីពាក់ព័ន្ធ ជាពិសេសអង្គការជាតិ និងអន្តរជាតិ បានមើលឃើញដោយផ្ទាល់ភ្នែក និងស្វែងយល់កាន់តែច្បាស់អំពីស្ថានភាពពិត […]
រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។
រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យប្រតិភូ នៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលដឹកនាំដោយលោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សការងារ នៅទីស្តីការក្រសួងមហាផ្ទៃ។ #dolynews