ព័ត៌មានជាតិ

សេចក្ដីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយមថា កម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុជាបន្តបន្ទាប់ចន្លោះថ្ងៃទី15 ដល់ 22 ខែធ្នូ ឆ្នាំ2021នេះ ដែលធ្វើឲ្យកម្ពុជា មានសីតុណ្ហភាពត្រជាក់ ធ្លាក់ចុះដល់16អង្សាសេនៅ តំបន់ខ្ពង់រាបភាគឦសាន 17អង្សាសេ នៅតំបន់ទំនាបកណ្តាល និង19អង្សាសេ នៅតំបន់មាត់សមុទ្រ។

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរខួប 66ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបអរសាទរខួប 66ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ (UN)។ នៅថ្ងៃទី14 ខែធ្នូ ឆ្នាំ2021នេះ ជាខួប66ឆ្នាំហើយ ដែលកម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ (UN) (14 ធ្នូ 1955-14ធ្នូ 2021) ។ អង្គការសហប្រជាជាតិ អ.ស.ប (United Nations-UN)គឺជាអង្គការអន្តរជាតិដែលធំជាងគេបំផុតក្នុងពិភពលោក ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី24 ខែតុលា ឆ្នាំ1945 ក្រោយសង្គ្រាមលោកលើកទី2 ត្រូវបានបញ្ចប់ (1939-1945)។ គោលបំណង UN គឺការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ លើកស្ទួយសហប្រតិបត្តិការអន្តរជាតិក្រោមច្បាប់អន្តរជាតិ អភិវឌ្ឍផ្នែកសេដ្ឋកិច្ច ចូលរួមអន្តរាគមន៍ដោះស្រាយជម្លោះរវាងរដ្ឋជាសមាជិក និងបញ្ចៀសមិនអោយមានសង្គ្រាមលោក។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពថែរក្សាសន្តិភាព ស្ថិរភាព ដែលក្នុងរយៈពេល ជាង10ឆ្នាំកន្លងទៅនេះ កម្ពុជារបស់យើងបានបញ្ជូនកងទ័ពមួកខៀវ ទៅក្រៅប្រទេសជាច្រើននាក់ផងដែរ ក្នុងនោះកងទ័ពជាស្ត្រីទាំងទ័ពបុរស ទៅកាន់ប្រទេសមួយចំនួនដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល ស៉ីរី សាយប្រឹស ម៉ាលី។ល។ កងកម្លាំងទ័ពមួកខៀវកម្ពុជា ជាកម្លាំងជំនាញ ផ្នែកវិស្វកម្ម កម្លាំងពេទ្យកម្រិត2 […]

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី13 ខែធ្នូ ឆ្នាំ2021នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ19 ស៊ីណូវ៉ាក់ ចំនួន 30ម៉ឺនដូស​បន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបន្តទៀតហើយ។ 

នៅព្រឹកថ្ងៃទី13 ខែធ្នូ ឆ្នាំ2021នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ19 ស៊ីណូវ៉ាក់ ចំនួន 30ម៉ឺនដូស​បន្ថែមទៀត ដែលជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាជាបន្តទៀតហើយ។ ប្រទេសកម្ពុជាជាប្រទេសមួយដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់ កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ19 ប្រមាណ 6.6លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង មកដល់ពេលនេះវ៉ាក់សាំងចម្រុះជាង 3លានដូសហើយ តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ បានដឹកមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ វ៉ាក់សាំងជាជំនួយរបស់កូវ៉ាក់ ដែលដឹកនាំមកដល់ប្រទេសកម្ពុជានោះ មានដូចជាស៊ីណូវ៉ាក់ អាស្ត្រាហ្សេនីកា ម៉ូដេណា និងចនសុន&ចនសុន។ កម្ពុជា គឺជាប្រទេសដែលរកបានវ៉ាក់សាំង បានលឿនសម្រាប់ចាក់ជូនប្រជាពលរដ្ធ តាមរយៈផែនការមួយច្បាស់លាស់ទាំងការទិញជំនួយពីប្រទេសជាមិត្ត និងមជ្ឈមណ្ឌលកូវ៉ាក់នោះ មកដល់ពេលនេះ កម្ពុជារកបានវ៉ាក់សាំងសរុបជាង40លាន ដូស។ ភាពជោគជ័យរបស់កម្ពុជា លើការរកបានវ៉ាក់សាំង និងការសម្រេចចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានស្ទើរ តែ100ភាគរយ លឿនជាងផែនការគ្រោងទុកនេះ នាំឱ្យអង្គការសុខភាពពិភពលោក អង្គការដៃគូអភិវឌ្ឍន៍ និងប្រទេសជាច្រើនបង្ហាញនូវការស្ញប់ស្ញែង និងកោត សរសើរចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន លើការប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ធ្វើឱ្យកម្ពុជាឆ្លងផុតពីហានិភ័យ និងការរាតត្បាតនៃជំងឺកូវីដ19 ហើយកំពុងបើកប្រទេសជាតិឡើងវិញគ្រប់វិស័យផងដែរ៕

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2021នេះ ចាប់ពីម៉ោង 05:00នាទី រហូតដល់បញ្ចប់កម្មវិធី៕

សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2021នេះ ចាប់ពីម៉ោង 05:00នាទី រហូតដល់បញ្ចប់កម្មវិធី។

ព័ត៌មានជាតិ

សម្រាប់ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 15នាក់ និងករណីជាសះស្បើយចំនួន 12នាក់ ហើយករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

សម្រាប់ថ្ងៃទី 13 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 15នាក់ និងករណីជាសះស្បើយចំនួន 12នាក់ ហើយករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

ព័ត៌មានជាតិ

ចាប់ពីថ្ងៃទី 12 រហូតដល់ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021 នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសឲ្យប្រជាពលរដ្ឋនាំគ្នាធ្វើប្រហុក ផ្អក ឬត្រីឆ្អើរ ខណៈដែលរដូវនេសាទ និងរដូវត្រូវត្រីខ្លាំងនិងចាប់ផ្ដើម នៅក្នុងភូមិសាស្ត្រទន្លេសាបខេត្តកណ្តាល និងរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃទី12 ខែធ្នូ ឆ្នាំ2021នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានអញ្ជើញប្រកាសសមាសភាពក្រុមការងារយុវជនគណបក្ស គ.27 ។

សម្រាប់ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 16 នាក់ នឹងករណីជាសះស្បើយចំនួន 15 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

សម្រាប់ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021 នេះ មានករណីឆ្លងវីរុសកូវីដ19 ថ្មី ចំនួន 16 នាក់ នឹងករណីជាសះស្បើយចំនួន 15 នាក់ ហើយនិងករណីស្លាប់ថ្មីចំនួន4នាក់ផងដែរ។

ព័ត៌មានជាតិ

នៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2021 នេះ សាលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិក្នុងឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «កូវីដ19 បញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាន» ។

ទីបំផុត​បញ្ហា​រវាង​ក្មួយ​ប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ត្រូវបានដោះស្រាយបញ្ចប់​ 

ទីបំផុត​បញ្ហា​រវាង​ក្មួយ​ប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ត្រូវបានដោះស្រាយបញ្ចប់​ នៅរសៀល​ថ្ងៃ​ទី​ 10 ខែ​ធ្នូ​ ឆ្ឆ្នា2021នេះ វេលា​ម៉ោង​ 3:30 នាទី​ ឯកឧត្ដម​ គី​ តិច​ ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេចតេជោ​ អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្របសម្រួល​ទំនាស់​រវាងក្មួយប្រុស​ ជា​ ច័ន្ទ​តុលា​ និង​ ក្មួយ​ស្រី​ ស៊ាន​ ធារី​ ដោយមាន​មេធាវី​ និង​ មិត្តភ័ក្ដិ​នៃគូរភាគីទាំងពី​រចូលរួមផងដែរ​ ។ បន្ទាប់​ពី​មានការ​សម្របសម្រួល​គ្នា​ ក្មួយ​ៗទាំង2បានយល់ព្រម​ដោយស្ម័គ្រចិត្ត​ក្នុង​ការ​បែងចែក​ទ្រព្យ​ ដោយគ្មានការដាក់សម្ពាធ​ ឬ​ បង្ខិតបង្ខំពី​ភាគី​ណាមួយ​ឡេីយ​ និងបាន​យយល់ព្រមធ្វើការផ្ដិត​មេដៃ​លេី​ឯកសារ​បញ្ចប់​ទំនាស់​ឈប់​ប្ដឹង​ផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើ​ជាសាក្សី​ដឹងឮទាំងអស់គ្នាចាប់ពីថ្ងៃនេះតទៅ​ ។ប្រភព pvnn