នៅល្ងាចថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2021 នេះ ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានដឹកនាំប្រតិភូទទួលស្វាគមន៍ការត្រឡប់មកដល់មាតុប្រទេសវិញរបស់កីឡាការិនី អ៊ុក ស្រីមុំ ដែលបានឈ្នះមេដាយមាសប៉េតង់ពិភពលោកផ្នែកនារី វិញ្ញាសារ វាយយកពិន្ទុ ក្នុងការប្រកួតប៉េតង់ជើងឯកពិភពលោក the 2021 World Triplets and Precision Shooting Championships នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញ ដែលបានប្រកួតចាប់ពីថ្ងៃទី12 ដល់ទី14 ខែវិច្ឆិកា ឆ្នាំ2021 កន្លងទៅនេះ។
Month: November 2021
គិតត្រឹមថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី16 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវីដ19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,65% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,53% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,90% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 79,62% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 87,99% ។
នៅព្រឹកថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2021 នេះ នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រតាមប្រព័ន្ធ( វីដេអូ zoom )។
នៅព្រឹកថ្ងៃទី 16 ខែវិច្ឆិកា ឆ្នាំ 2021 នេះ នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រតាមប្រព័ន្ធ( វីដេអូ zoom )។ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រតាមប្រព័ន្ធវីដេអូ zoom ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ៕
គិតត្រឹមថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវី19 នៅកម្ពុជា។
គិតត្រឹមថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021នេះ កំណើនអត្រានៃការចាក់វ៉ាក់សាំងកូវី19 នៅកម្ពុជា។ -លើប្រជាជនអាយុពី 18ឆ្នាំឡើង មាន 100,61% ធៀបជាមួយចំនួនប្រជាជនគោលដៅ 10លាននាក់។ -លើកុមារ-យុវវ័យអាយុពី 12ឆ្នាំ ទៅក្រោម 18ឆ្នាំ មាន 98,50% ធៀបជាមួយចំនួនប្រជាជនគោលដៅ1,827,348នាក់។ -លើកុមារអាយុពី 6ឆ្នាំ ដល់ក្រោម 12ឆ្នាំ មាន 103,81% ធៀបជាមួយនឹងប្រជាជនគោលដៅ 1,897,382 នាក់។ -លើកុមារអាយុ 5ឆ្នាំ មាន 78,16% ធៀបជាមួយនឹងប្រជាជនគោលដៅ 304,317នាក់។ -លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប 16លាននាក់ មាន 87,93% ៕
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021នេះបានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់។
ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2021នេះបានចាត់ទុកថា ការផ្តល់សេវារដ្ឋបាល និងការយកកម្រៃសេវារដ្ឋបាល ស្ថិតក្រោមដែនសមត្ថកិច្ច របស់រដ្ឋបាលក្រុង-ស្រុក ទាំងឡាយណា ដែលធ្វើឡើងក្រៅការិយាល័យច្រកចេញចូលតែមួយ ត្រូវចាត់ទុកជាអំពើខុសច្បាប់។ ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការអាគារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ របស់រដ្ឋបាលស្រុកលើកដែក ឯកឧត្តម បានបន្តថាការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ តាមនីតិវិធីផ្តល់សេវារដ្ឋបាល តាម ការិយាល័យច្រកចេញចូលតែមួយ ហើយត្រូវប្រាកដថា គ្រប់ប្រភេទសេវាទាំអស់ ចូលតាមច្រក ចេញតាមច្រក មានន័យថា ទទួលពាក្យនៅច្រក និងការផ្តល់លទ្ធផលសម្រេច ជូនអ្នកស្នើសុំសេវាវិញក៏តាមច្រកដែរ។ ហើយត្រូវជៀសវាងឱ្យបានដាច់ខាតនូវ ការផ្ដល់សេវាមួយចំនួនដែលមានការយឺតយ៉ាវទាំងការផ្តល់សេវា ការបញ្ជូនតាមប្រព័ន្ធកុំព្យូទ័រហើយសេវាមួយចំនួន ការអនុវត្តនៅមិនទាន់បានត្រឹមត្រូវតាមនីតិវិធីនៅឡើយ (ចូលតាមអង្គភាពច្រក តែការផ្តល់លទ្ធផលសម្រេចមិនតាមច្រក)។ ឯកឧត្តម បន្ថែមថាការិយាល័យច្រកចេញចូលតែមួយ គឺជាកន្លែងប្រមូលផ្ដុំប្រភេទសេវារដ្ឋបាល ឱ្យនៅកន្លែងតែមួយក្នុងគោលបំណងលើកកម្ពស់គុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល តម្លាភាព និងគណនេយ្យភាព នៃការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងជាការបង្ខិតសេវារដ្ឋបាលឱ្យនៅជិតប្រជាពលរដ្ឋ ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានឆាប់រហ័សឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។ ហើយរដ្ឋបាលស្រុក ត្រូវបន្តខិតខំបំពេញការងារតាមតួនាទី ភារកិច្ច បន្តទៀត […]