មនុស្សចំនួន 49 នាក់ បន្តរកឃើញវិជ្ជមានកូវីដ19 ថ្មី នៅថ្ងៃទី 3 ខែកក្កដាឆ្នាំ 2021 នេះ ស្ថិតក្នុងខេត្តត្បូងឃ្មុំ ហើយមានករណីជាសះស្បើយចំនួន 9 នាក់ផងដែរ។
Month: July 2021
លោកយាយ លោកតា អាយុ100 ដល់102ឆ្នាំ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកយាយ លោកតា អាយុ100 ដល់102ឆ្នាំ បានទទួលអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ19 ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី4 ខែកក្កដា ឆ្នាំ2021នេះ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅជូនលោកយាយ លោកតាអាយុ100 ដល់102ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ19 នៅមន្ទីរពេទ្យបង្អែកពញាឮ ស្រុកពញាឮ ខេត្តកណ្ដាល និងនៅខណ្ឌកំបូល ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ដោយ: ទទក