ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃអាទិត្យទី 25 ខែមេសា ឆ្នាំ 2021នេះ ព្រម ទាំងលោកជំទាវ បានអញ្ជេីញបួងសួងដល់បារមី សិលាចាំប្តី និងដេីមឈេីចាំស្នេហ៍ សូមឲ្យពលរដ្ឋទូទាំងខេត្តព្រះសីហនុ ជួបតែសេចក្តីសុខ សុខសប្បាយ និងជៀសផុតពីជម្ងឺកូវីដ-19។
Month: April 2021
បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ49ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លេីរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រេីប្រាស់សម្តីមិនសមរម្យនៅលេីបណ្តាញសង្គមហ្វេសបុក ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ចហើយបានថតវីដេអូសុំទោសជាសាធារណៈរួចសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។
បុរសម្នាក់ឈ្មោះ ប៉ែន លឹម អាយុ49ឆ្នាំ មុខរបរនៅផ្ទះ រស់នៅសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រេីប្រាស់ស្លាកលេខមិនត្រឹមត្រូវបំពាក់លេីរថយន្តរបស់ខ្លួនម៉ាក Highlander ពណ៌ស និងបានប្រេីប្រាស់សម្តីមិនសមរម្យនៅលេីបណ្តាញសង្គមហ្វេសបុក ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឲ្យចូលខ្លួនមកបំភ្លឺចំពោះមុខសមត្ថកិច្ចហើយបានថតវីដេអូសុំទោសជាសាធារណៈរួចសមត្ថកិច្ចក៏បានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ។
នៅព្រឹកថ្ងៃទី25ខែមេសា ឆ្នាំ2021នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ។
នៅព្រឹកថ្ងៃទី25ខែមេសា ឆ្នាំ2021នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានីភ្នំពេញ ។ ថ្លែងនៅក្នុងពិធីចែកជូននូវអំណោយ សម្ដេចតេជោ និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋក្រីក្រ ចាស់ជរាស្ថិតក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំនួន 356 នាក់ លោកជំទាវ សូមអោយប្រជាពលរដ្ឋ ជឿជាក់ និងចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ក្នុងអំឡុងពេលនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ19 គឺរាជរដ្ឋាភិបាល បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងងាយស្រួលក្នុងការកំណត់ទីតាំង ជាមួយនិងការនាំយកនៅអ្នកជំងឺ ដែលវិជ្ជមានកូវីដ19 មកព្យាបាលអោយបានជាសះស្បើយ ចៀសវាងការបង្កអោយមានចម្លង រីករាលដាលពីម្នាក់ទៅម្នាក់បន្ថែមទៀត ។ លោកជំទាវក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករលឹក ហេីយសម្តេចទាំងទ្វេបានចូលរួមចែករំលែកនូវទុក្ខលំបាក របស់ប្រជាពលរដ្ឋ ក្នុងពេលដែលស្ថានភាពជំងឺកូវីដ19 កំពុងរីករាលដាល ដែលនាំអោយមានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ។ លោកជំទាវបានបន្តទៀតថា នៅក្នុងដំណាក់កាលដ៏លំបាកនេះ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការបញ្ចប់នៅព្រឹត្តិការណ៍ 20កុម្ភៈ នេះបាន គឺត្រូវទាមទាឲ្យមានការចូលរួមពីសំណាក់បងប្អូនទាំងអស់គ្នា ដើម្បីឲ្យស្ថានភាពបិទខ្ទប់នេះវិលមករកស្ថានភាពធម្មតាវិញ។ លោកជំទាវបានឱ្យបងប្អូនអត់ឆ្មត់ […]
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត នៅយប់ថ្ងៃសៅរ៍ទី 24 ខែមេសា ឆ្នាំ 2021នេះ ។
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បន្តអមដំណើរឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម គីម រិទ្ធី អភិបាលរងខេត្ត នៅយប់ថ្ងៃសៅរ៍ទី 24 ខែមេសា ឆ្នាំ 2021នេះ ។ បានចុះត្រួតពិនិត្យដំណើរការ យកសំណាកបងប្អូន កម្មករ និយោជិត បម្រើការងារនៅ ក្រុមហ៊ុន ម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅឃុំពើក និងរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) ស្ថិតនៅភូមិបែកចាន ឃុំបែកចាន ស្រុកអង្គស្នួល ខេត្កណ្ដាល ដើម្បីធ្វើតេស្តរកមេរោគ កូវីដ-19 ដោយមានការប៉ះពាល់ដោយ ផ្ទាល់ និងប្រយោលជាមួយ អ្នកជំងឺកូវីដ-19 មួយចំនួនផ្សេងទៀត ព្រមទាំងរៀបចំទីតាំងសម្រាប់ការព្យាបាល និងធ្វើចត្តាឡីស័ក សម្រាប់អ្នកពាក់ព័ន្ធទាំងអស់។
នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 24ខែ មេសា ឆ្នំា2021នេះ។
នៅពេលនេះ សម្ដេចតេជោ ហ៊ុន សែន កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់មកកាន់មាតុប្រទេសវិញបន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានពិសេសជាមួយមេដឹកនាំអាស៊ាន ដែលបានប្រព្រឹត្តទៅនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃទី 24ខែ មេសា ឆ្នំា2021នេះ។ ក្រៅពីកិច្ចប្រជុំកំពូលពិសេសជាមួយមេដឹកនាំអាស៊ាន សម្ដេចក៏បានជួបប្រជុំទ្វេភាគីជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជាមួយនាយករដ្ឋមន្ត្រីវៀតណាមផងដែរ។ នៅក្នុងកិច្ចប្រជុំពិសេសថ្ងៃនេះ មេដឹកនាំអាស៊ានបាននាំគ្នាពិភាក្សាទៅលើការជំរុញការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្ដួចផ្ដើមនានា ដើម្បីឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ-19 និងកិច្ចប្រឹងប្រែងដើម្បីស្ដារសេដ្ឋកិច្ច-សង្គមឡើងវិញ, ទំនាក់ទំនងអាស៊ានជាមួយដៃគូរក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ដែលជាផលប្រយោជន៍ និងការបារម្ភរួម។ សម្ដេចរីករាយចំពោះលទ្ធផលល្អនៃជំនួបប្រជុំពិសេសថ្ងៃនេះ ដែលបានពង្រឹងនូវសន្តិភាព, ស្ថិរភាព និងវឌ្ឍនភាពក្នុងតំបន់ដែលជាបំណងប្រាថ្នានៃអាស៊ានទាំងមូល។ នៅពេលទៅដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញល្ងាចនេះ សម្ដេចនិងគណៈប្រតិភូនឹងផ្ដល់សំណាកដើម្បីពិនិត្យកូវីដ-19 តែម្ដង ហើយពេលទៅដល់គេហដ្ធាននឹងធ្វើចត្តាឡីស័កដើម្បីធានាសុវត្ថិភាពសុខភាព។ អរគុណបងប្អូនជនរួមជាតិដែលបានចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-19ដោយបានរស់នៅក្នុងផ្ទះ និងអនុវត្តវិធានការការពារកូវីដ-19 បានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាល៕
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមងារចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី 24 ខែមេសាឆ្នាំ 2021 នេះ
ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមងារចុះមូលដ្ឋានខេត្តព្រះសីហនុ នៅថ្ងៃសៅរ៍ទី 24 ខែមេសាឆ្នាំ 2021 នេះ អមដំណើរដោយឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បាននាំយកអំណោយឧបត្ថម្ភ ដល់មូលដ្ឋានកងទ័ពជើងទឹក ដែលកំពុងបោះទីតាំងនៅក្នុងបរិវេណស្ថានីយរថភ្លើង ដើម្បីត្រៀម ចុះជួយសម្រួលនៅតាមគោលដៅតំបន់បិទខ្ទប់ក្នុងភូមិសាស្រ្តក្រុងព្រះសីហនុ ក្នុងការទប់ស្កាត់ឆ្លងរីករាលដាលជំងឺកូវីដ-19 ក្នុងព្រឹត្តិការណ៍សហគមន៍ 20កុម្ភៈ នៅខេត្តព្រះសីហនុ ។ អំណោយដែលប្រគល់ជូនរួមមាន 1 ទឹកសុទ្ធចំនួន50 កេស 2 ទឹកភេសជ្ជៈហ្រ្គីនធីចំនួន 20កេស 3 ភេសជ្ជ:គោជល់ចំនួន 20កេស 4 មីចំនួន 10កេសធំ 5 ម៉ាសចំនួន 1កេសធំ 6 អាកុលដបតូចចំនួន 220ដប 7 ដបអាកុលចំនួន 20ដប 8 អាកុល30លីត្រ 2កាន 9 និងថវិកាចំនួន 10.000.000រៀល៕ ប្រភព: រដ្ឋបាលខេត្តព្រះសីហនុ
នៅព្រឹកថ្ងៃទី24ខែមេសា ឆ្នាំ2021នេះសម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ។
នៅព្រឹកថ្ងៃទី24ខែមេសា ឆ្នាំ2021នេះសម្ដេចពិជ័យសេនាទៀបាញ់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ ។ បានចុះពិនិត្យគោលដៅដែលរៀបចំឡើងដោយកងពលតូចលេខ70 ដើម្បីចាក់វ៉ាក់សាំងកូវីដ19 លើកទី2 ជូនកងទ័ព និងគ្រួសារកងទ័ពនៅខណ្ឌទួលគោក (សាលាមត្តេយ្យទួលគោក) និងខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចំរេះ)។ ថ្លែងក្នុងឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានក្រើនរំលឹកតាមបណ្ដាគោលដៅទាំងអស់ ត្រូវរៀបចំសណ្ដាប់ធ្នាប់ឲ្យបានល្អ ពិសេសវិធានការសុខាភិបាល រក្សាគម្លាតសុវត្ថិភាពបុគ្គល និងតម្រូវឱ្យពាក់ម៉ាសឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសវាងហានិភ័យដែលអាចកើតមានឡើង។ សូមបញ្ជាក់ថា កងពលតូចលេខ70 បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-19 ជូនកងទ័ព និងគ្រួសារកងទ័ព នៅតាមបណ្តាខណ្ឌដូចជា! 1 ទីបញ្ជាការកងពលតូចលេខ70 (ចោមចៅ) 2។ ខណ្ឌចំការមន សាលាបឋមសិក្សាអ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ទួលទំពួងទី2 3។ ខណ្ឌ7មករា សាលាបឋមសិក្សាវឌ្ឍនវិជ្ជា 4។ ខណ្ឌទួលគោក សាលាមត្តេយ្យទួលគោក 5 ខណ្ឌបឹងកេងកង វិទ្យាល័យ ជា ស៊ីម បឹងកេងកង 6 ខណ្ឌឬស្សីកែវ (សាលបឋមសិក្សាច្រាំងចម្រេះ) 7 ខណ្ឌមានជ័យ សាលាអន្តរជាតិ […]
ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ5 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។
ផ្សារទំនើប ឡាក់គី (Lucky Express) ផ្លូវជាតិលេខ5 សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានទិញស្បៀងអាហារនៅទីតាំងខាងលើចាប់ពីថ្ងៃទី14 ខែមេសា ឆ្នាំ2021នេះ ចាប់ពីម៉ោង 18-19នាទី ដល់ម៉ោង 19-32 នាទី គឺមានអ្នកជំងឺកូវីដ19 ចំនួន 2នាក់ បានមកកាន់ទីតាំងខាងលើនេះដើម្បីទិញស្បៀងអាហារ ។ ដូច្នេះសូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ នឹងត្រូវដាក់ខ្លួនដាច់ដោយឡែក ហើយយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល 14ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។