កម្ពុជាទទួលបានវ៉ាក់សាំងការពារកូវីដ19 ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន1លានដូសទៀត។
នៅព្រឹកថ្ងៃសៅរ៍ ទី19 ខែមិថុនា ឆ្នាំ2021នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ19 ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន1លានដូសទៀត ដែលកម្ពុជាបានបញ្ជារទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។
គិតចាប់ពីថ្ងៃទី7ខែកុម្ភៈ មកដល់ថ្ងៃទី19 ខែមិថុនា ឆ្នាំ2021 កម្ពុជាទទួលបានវ៉ាក់សាំងជាង 8លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ វ៉ាក់សាំងកូវីដ19 ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នៅវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។
នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ 4.5លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋកម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន 10លាននាក់ នៅក្នុងឆ្នាំ2021នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ2022។