ព័ត៌មានជាតិ

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ទំហំ2.800ម ទទឹង6ម កម្រាស់ 0.15ម និងដាក់លូ2ខ្សែ 

ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ទំហំ2.800ម ទទឹង6ម កម្រាស់ 0.15ម និងដាក់លូ2ខ្សែ

កណ្ដាល: នៅព្រឹកថ្ងៃទី 16 ខែសីហា ឆ្នាំ 2023 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននេះ ស្ថិតនៅក្នុងភូមិលេខ1ក និងភូមិលេខ1ខ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច -សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកប ដោយសមធម៌ និងបរិយាប័ន្នស្របតាមគោល នយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជាអាទិភាពគឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន មានក្ដីសង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបសមិទ្ធផលដូចសព្វថ្ងៃ។

យ៉ាងណាមិញឯកឧត្តមអភិបាលខេត្ត ក៏បានណែនាំដល់អភិបាលក្រុង ស្រុកទាំងអស់ទូទាំងខេត្តកណ្តាល ត្រូវបន្តយកចិត្តទុកដាក់ចុះមើលផ្លូវ ឱ្យបានជាប់ជាប្រចាំ និងត្រូវជួសជុល កែលម្អរឱ្យស្អាត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕

 

#dolynews

Leave a Reply

Your email address will not be published. Required fields are marked *