គិតមកត្រឹមនឹងពេលនេះឧក្រិដ្ឋជនដែលបានរំដោះជនជាតិចិនតៃវ៉ាន់ត្រូវបានឯកឧត្ដម នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានអោយដឹងថា កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន6នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ។ ដោយឡែកមេក្លោងគ្រឿងញៀនជនជាតិចិនតៃវ៉ាន់ ដែលកំពុងរត់គេចខ្លួនមិនទាន់ចាប់ខ្លួនបាននៅឡើយទេ ចំណែកកម្លាំងនគរបាល អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងតាមប្រម៉ាញ់ ។ សូមបញ្ជាក់ផងដែរថាក្រុមឧក្រិដ្ឋជនចាប់បាននៅគោលដៅចំនួន2ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី17 ខែសីហា នគរបាលចាប់ខ្លួន បាន4នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន2នាក់ នាព្រឹកថ្ងៃទី18ខែសីហា ឆ្នាំ2023នេះ នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។ #dolynews
Month: August 2023
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត។
សម្ដេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលី និងចម្រើនព្រះបរិត្ត។ ទីស្ដីការក្រសួងមហាផ្ទៃ: នាព្រឹកថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ពិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ និងឯកឧត្តម លោកជំទាវ ជាក្រុមគ្រួសារសម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងអស់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់រដ្ឋបាលរាជធានី ខេត្តជាច្រើនរូបទៀត។ ក្នុងឱកាសនោះ សម្ដេច និងលោកជំទាវ ព្រមទាំងអង្គពិធី បានប្រាព្ធពិធីបួងសួងតាមគន្លងប្រពៃណី និងទំនៀមទំលាប់ខ្មែរ ក្រោមកិច្ចចាត់ចែងពីលោកអាចារ្យអធិបតី អមដោយភ្លេងពិណពាទ្យ និងភ្លេងប្រពៃណីខ្មែរ និងបានបន្តប្រារព្ធពិធីចម្រើនព្រះបរិត្ត ក្រោមព្រះអធិបតីសង្ឃ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី។ អគារទីស្ដីការក្រសួងមហាផ្ទៃ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១។ អគារនេះមានទំហំ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ កម្ពស់៩ជាន់ ចំណាយថវិកាប្រមាណ៦០លានដុល្លារអាមេរិក។ អគារនេះ ជាស្នាដៃកូនខ្មែរសុទ្ធសាធ ទាំងស្ថាបត្យករ […]
នាព្រឹកថ្ងៃទី 17 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ព្រមទាំងសហការី អញ្ជើញប្រគេនទានវស្សា។
នាព្រឹកថ្ងៃទី 17 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម គង់សោភ័ណ្ឌ ព្រមទាំងសហការី អញ្ជើញប្រគេនទានវស្សា។ ស្រុកកណ្ដាលស្ទឹង: ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណ: អភិបាលខេត្តកណ្ដាល ព្រមទាំងសហការី និងមន្ត្រីរាជការទាំងអស់ បានអញ្ជើញប្រគេនទានវស្សា សំពត់សាដក និងទេយ្យទាន ប្រគេនព្រះ សង្ឃគង់ចាំព្រះវស្សា ស្ថិតក្នុងវត្តវិហារបិទមាស ស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ឯកឧត្តម បានមានប្រសាសន៍ថា ចំពោះការប្រគេនទៀនព្រះវស្សាព្រមទាំងគ្រឿងឧបភោគ បរិភោគ និងបច្ច័យដល់ព្រះសង្ឃនាឱកាសនេះ គឺដើម្បីយកទៅដុតបំភ្លឺបូជាថ្វាយព្រះ និងសិក្សារៀនសូត្រនូវគម្ពីរធម៌ វិន័យព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង។ រដូវកាលចូលព្រះវស្សារយៈពេល3ខែ ដើម្បីរួមចំណែក ទ្រទ្រង់ដល់ព្រះសង្ឃ ដែលគង់នៅតែក្នុងវត្ត រៀនសូត្រធម៌វិន័យផ្សេងៗក្នុងរយៈពេល3ខែ នៃការចូលកាន់ព្រះវស្សានេះ។ ឯកឧត្តមអភិបាលខេត្ត បានបន្តថាពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយ ដែលមានសារៈ សំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបាន រៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្ជួន […]
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ទំហំ2.800ម ទទឹង6ម កម្រាស់ 0.15ម និងដាក់លូ2ខ្សែ
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវបេតុងអាមេ ទំហំ2.800ម ទទឹង6ម កម្រាស់ 0.15ម និងដាក់លូ2ខ្សែ កណ្ដាល: នៅព្រឹកថ្ងៃទី 16 ខែសីហា ឆ្នាំ 2023 ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ: អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ក្នុងពិធីបើកការដ្ឋាននេះ ស្ថិតនៅក្នុងភូមិលេខ1ក និងភូមិលេខ1ខ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ គឺជាសមិទ្ធផលថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលជាច្រើនផ្សេងទៀតរបស់រដ្ឋបាលខេត្តកណ្តាល ក្នុងវិស័យសេដ្ឋកិច្ច -សង្គម ដើម្បីឲ្យមានសោភ័ណ្ឌភាព បរិស្ថានល្អ ប្រកប ដោយសមធម៌ និងបរិយាប័ន្នស្របតាមគោល នយោបាយយុទ្ធសាស្ត្រ ចតុកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ជាអាទិភាពគឺ “មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអាទិភាព ដើម្បីលើកកម្ពស់ផាសុកភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ គឺមានផ្លូវ មានស្ពាន […]
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានឯករាជ្យនិងសួនសម្ដេចក្រឡាហោម
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានឯករាជ្យនិងសួនសម្ដេចក្រឡាហោម នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡាហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីថា វិមានឯករាជ្យ និងសមិទ្ធផលនានាដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានបើកការដ្ឋានស្ថាបនា និងសាងសង់ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង។ ឯកឧត្តមបានឱ្យដឹងថាវិមានឯករាជ្យ បានសាងសង់លើទំហំ៦៦២ម៉ែត្រការ៉េ មានខឿនទម្របាតក្រោម មានអង្កត់ផ្ជិត៣៥ម៉ែត្រ កម្ពស់២២,២៣ម៉ែត្រ មានអាងបាញ់ទឹកចំនួន៤ កម្ពស់០,៨ម៉ែត្រ ហើយតួវិមានឯករាជ្យមានខឿន៣ថ្នាក់ ព្រមទាំងមានក្បាច់រចនាខ្មែរដូចជាក្បាច់ពងត្រី ក្បាច់ចង្វាអង្គរ និងក្បាច់ត្របកឈូកជាដើមម។ ដោយឡែកសួនច្បារសម្ដេចក្រឡាហោម បានសាងសង់លើទំហំដី១៣,៨៥០ម៉ែត្រការ៉េ និងចែកជា៥តំបន់។ ឯកឧត្តមបន្ថែមថាតំបន់ទាំងនោះ […]
ឯកឧត្តម ស សុខា ៖ អគ្គនាយកដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅកម្ពុជា
ឯកឧត្តម ស សុខា ៖ អគ្គនាយកដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅកម្ពុជា ភ្នំពេញ ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា “អគ្គនាយកដ្ឋានកីឡា ជាសេនាធិការ និងជាប្រតិបត្តិករមួយក្នុងការពង្រឹងវិស័យកីឡានៅកម្ពុជា”។ ការថ្លែងបែបនេះនៅក្នុងឱកាសដែលឯកឧត្តម ជាតំណាងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញជាអធិបតីពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្នុងអនុវិស័យអប់រំកាយ និងកីឡា និងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានសម្តែងនូវការកោតសរសើរ និងដឹងគុណដ៏ស្មោះចំពោះថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់អគ្គនាយកដ្ឋានកីឡា ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតី ក្នុងការបំពេញភារកិច្ចរបស់ខ្លួន សម្រេចបាននូវសមិទ្ធផលដ៏ធំធេងជាបន្តបន្ទាប់រហូតមកដល់ពេលបច្ចុប្បន្ននេះ។ […]
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី 14 ខែសីហា ឆ្នាំ 2023 នេះ។
ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃទី 14 ខែសីហា ឆ្នាំ 2023 នេះ។
នាព្រឹកថ្ងៃទី 14 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕
នាព្រឹកថ្ងៃទី 14 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្ត្រនគរបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតក្នុងភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕ #dolynews
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៥០០ដើម នៅខេត្តកំពង់ឆ្នាំង
ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ដឹកនាំដាំកូនឈើ ៥០០ដើម នៅខេត្តកំពង់ឆ្នាំង កំពង់ឆ្នាំង ៖ ក្រោមការចង្អុលបង្ហាញ និងឧបត្ថម្ភដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចុះដាំកូនឈើ ចំនួន ៥០០ដើម នៅក្នុងបរិវេណវត្តអរញ្ញិការាម និងសាលាបឋមសិក្សាថ្លុកជ្រៅ ស្ថិតក្នុងភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៌។ ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពីលោក អ៉ឹម ផង់ អភិបាលរងស្រុកបរិបូណ៌ ជាតំណាងលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌ លោកមេឃុំអញ្ជាញរូង មេភូមិ លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្ត និងសិស្សានុសិស្សជាច្រើននាក់ផងដែរ។ ពិធីនេះរៀបចំដោយសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តកំពង់ឆ្នាំង សហការជាមួយអាជ្ញាធរដែនដីស្រុក ឃុំ គណៈកម្មការវត្តអរញ្ញិការាម និងគណៈគ្រប់គ្រង លោកគ្រូ […]