ព័ត៌មានជាតិ

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល

បញ្ចប់បេសកកម្មនៅប្រទេសវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសម្ពោធសមិទ្ធផលក្នុងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងផ្តល់គោលការណ៍ណែនាំពង្រឹងកិច្ចការនគរបាល បន្ទាប់ពីបញ្ចប់បេសកកម្មនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារហ្វឹកហាត់ និងសម្ពោធសមិទ្ធផលនានារបស់ក្លិបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីគោលការណ៍នៃការពង្រឹងធនធានមនុស្សក្នុងក្របខ័ណ្ឌនគរបាលជាតិ ដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់អង្គភាពនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ផ្ដល់ការលើកទឹកចិត្តគាំទ្របង្កលក្ខណៈងាយស្រួលដល់កងកម្លាំងនគរបាល ដែលបានទទួលការអប់រំ បណ្តុះបណ្តាល ទាំងក្នុងនិងក្រៅប្រទេស ឱ្យបានទទួលតួនាទី និងមុខតំណែងស័ក្តិសមនឹងសមត្ថភាព ដើម្បីផ្តល់ការលើកទឹកចិត្តដល់ពួកគេ ដែលបានចំណាយពេលវេលាចាកឆ្ងាយពីគ្រួសារ និងខិតខំសិក្សារៀនសូត្ររហូតទទួលបានជោគជ័យ។ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគ្រប់អង្គភាពទាំងអស់ ត្រូវជ្រើសរើសឱ្យបានស័ក្តិសមសម្រាប់មន្ត្រីដែលត្រូវទៅទទួលការបណ្ដុះបណ្ដាលទាំងក្នុង និងក្រៅប្រទេស ជៀសវាងមន្ត្រីដែលទៅដល់មិនគោរពវិន័យបានល្អ ឬទៅដល់មានបញ្ហាសុខភាព កាយសម្បទាមិនមាំទាំ ដែលមិនសាកសមសម្រាប់ការសិក្សារៀនសូត្រ និងហ្វឹកហាត់។ ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានផ្តល់ការណែនាំថា ជាចាំបាច់ទន្ទឹមនឹងការខិតខំសិក្សារៀនសូត្រ គឺមន្ត្រីដែលទៅទទួលការបណ្ដុះបណ្ដាល ត្រូវតែខំគោរពឱ្យបាននូវវិន័យ ហើយព្យាយាមបង្កើតនូវទំនាក់ទំនងឱ្យបានល្អ ជាមួយនឹងមន្ត្រីដែលជាសិក្ខាកាមដូចគ្នា ក្នុងន័យផ្លាស់ប្តូរបទពិសោធ ចំណេះជំនាញ […]

ព័ត៌មានជាតិ

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប50ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី30 ខែមេសា ឆ្នាំ2025។

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរខួប50ឆ្នាំនៃទិវារំដោះភាគខាងត្បូង និងការបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម នាថ្ងៃទី30 ខែមេសា ឆ្នាំ2025។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។

នាព្រឹកថ្ងៃពុធ ទី30 ខែមេសា ឆ្នាំ2025នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ លោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd. ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ #dolynews

ព័ត៌មានជាតិ

សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី139 ទិវាពលកម្មអន្តរជាតិ ថ្ងៃទី1 ខែឧសភា ឆ្នាំ2025នេះ !

សារលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី139 ទិវាពលកម្មអន្តរជាតិ ថ្ងៃទី1 ខែឧសភា ឆ្នាំ2025នេះ ! #dolynews

ព័ត៌មានជាតិ

ចុះពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមអធិការដ្ឋាននគរបាលស្រុក-ក្រុង

ចុះពិនិត្យសុខភាពដោយក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមអធិការដ្ឋាននគរបាលស្រុក-ក្រុង បន្ទាយមានជ័យ : ដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី28 ខែមេសា ឆ្នាំ2025នេះ បានចាត់បញ្ជូនលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល ដឹកនាំក្រុមការងារសុខាភិបាលចុះពិនិត្យព្យាបាលជម្ងឺជូន កម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង9 និង បញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកទាំង4។ សូមជម្រាបជូនថា ជាក់ស្ដែងនៅថ្ងៃចន្ទនេះ ពេលព្រឹក ក្រុមការងារគ្រូពេទ្យ បានចុះដល់អធិការដ្ឋាននគរបាលស្រុក ភ្នំស្រុក បានពិនិត្យសុខភាពជូនកម្លាំងសរុប48នាក់ស្រី13នាក់ បានព្យាបាល73ករណី ចំណាយឱសថគ្រាប់អស់525គ្រាប់ ថ្នាំដបអស់12ដប នាពេលរសៀល ចុះដល់អធិការព្រះនេត្រព្រះ បានពិនិត្យសុខភាពជូនកម្លាំងសរុប60នាក់ ស្រី7នាក់ ព្យាបាលបាន88ករណី ចំណាយឱសថគ្រាប់អស់584គ្រាប់ ថ្នាំដបអស់10ដប។ យ៉ាងណាមិញ នៅក្នុងគោលបំណង នៃការចុះត្រួតពិនិត្យសុខភាពជូនកម្លាំងនគរបាលជាតិនាពេលនេះ គឺដើម្បីធានាដល់កងកម្លាំងនគរបាល មានសុខភាពល្អមានកម្លាំងមាំមួន ក្នុងការបំរើការងារប្រចាំថ្ងៃ ឬ បំពេញបេសកកម្ម ចុះប្រតិបត្តិការយាមល្បាតការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន ឲ្យកាន់តែល្អប្រសើរថែមទៀត៕ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី50 នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាម។

នាព្រឹកថ្ងៃអង្គារ ទី29 ខែមេសា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អមដំណើរដោយសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិ រណសិរ្ស សាមគ្គីអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរអនុស្សាវរីយ៍លើកទី50 នៃទិវារំដោះភាគខាងត្បូងនិងការបង្រួបបង្រួមជាតិរបស់វៀតណាម។ #dolynews

ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងផ្ដល់ការណែនាំទៅកាន់សិក្ខាកាមមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងផ្ដល់ការណែនាំទៅកាន់សិក្ខាកាមមន្ត្រីក្រសួងមហាផ្ទៃ ដែលកំពុងសិក្សានៅភាគខាងត្បូង នៃប្រទេសវៀតណាម ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ កំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម ដែលមាននៅភាគខាងត្បូងប្រទេស។ ពិធីសំណេះសំណាលបានប្រព្រឹត្តទៅនៅបរិវេណមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ ដោយមានការអញ្ជើញចូលរួមពីគណៈប្រតិភូក្រសួងមហាផ្ទៃ និងសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃជាង២០០នាក់។ លោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត បានឱ្យដឹងថា នាឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងកោតសរសើរ និងលើកទឹកចិត្តមន្ត្រីសិក្ខាកាម ដោយបានមានប្រសាសន៍ថា សិក្ខាកាមត្រូវតែមានមោទនភាពចំពោះអង្គភាព និងក្រុមគ្រួសារ ដែលបង្កលក្ខណៈ និងគាំទ្រឱ្យបានមកទទួលការបណ្តុះបណ្តាល នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីយកចំណេះជំនាញ បទពិសោធយកទៅបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន ក៏ដូចជាមនុស្សជាតិ។ បើតាមលោក រ៉េន រតនៈ ឯកឧត្តមអភិសន្តិបណ្ឌិតបានមានប្រសាសន៍ថា ការមកសិក្សានៅក្រៅប្រទេស […]

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំសាលានគរបាលប្រជាជន ភាគខាងត្បូងប្រទេសវៀតណាម

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជួបថ្នាក់ដឹកនាំសាលានគរបាលប្រជាជន ភាគខាងត្បូងប្រទេសវៀតណាម ក្នុងដំណើរទស្សនកិច្ចមកកាន់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីចូលរួមពិធីអបអរសាទរខួបអនុស្សាវរីយលើកទី៥០ នៃទិវារំដោះទឹកដីភាគខាងត្បូង និងបង្រួបបង្រួមជាតិវៀតណាម នៅទីក្រុងហូជីមិញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជួបពិភាក្សាជាមួយថ្នាក់ដឹកនាំបណ្ដាសាលានគរបាលប្រជាជនភាគខាងត្បូងប្រទេស ចំណុះក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត។ លោក រ៉េន រតនៈ បានឱ្យដឹងថា ជំនួបនេះ បានប្រព្រឹត្តទៅនៅមហាវិទ្យាល័យតម្រួតប្រជាជន ទីក្រុងហូជីមិញ នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ដោយក្នុងឱកាសនោះ តំណាងភាគីវៀតណាម បានថ្លែងបង្ហាញក្ដីរីករាយដែលបានទទួលបដិសណ្ឋារកិច្ចឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមជាថ្នាក់ដឹកនាំថ្មីក្រសួងមហាផ្ទៃ ព្រមទាំងគណៈប្រតិភូ និងបានធ្វើសេចក្ដីរាយការណ៍សង្ខេបជូនប្រតិភូក្រសួងមហាផ្ទៃ អំពីសាវតានៃកិច្ចសហប្រតិការក្នុងវិស័យបណ្ដុះបណ្ដាលកងកម្លាំងជាមួយក្រសួងមហាផ្ទៃកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាគ្រឹះស្ថានបណ្ដុះបណ្ដាលកងកម្លាំងនៃបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក។ បើតាមលោក រ៉េន រតនៈ ក្នុងជំនួបនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងជាពិសេសការចូលរួមយ៉ាងសកម្ម របស់ភាគីវៀតណាម ក្នុងការទទួលបណ្ដុះបណ្ដាលកងកម្លាំងក្រសួងមហាផ្ទៃ ស្របតាមស្មារតីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី […]

ព័ត៌មានជាតិ

នារសៀលថ្ងៃទី28 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់បណ្តាសាលាភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យតម្រួតប្រជាជន ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នារសៀលថ្ងៃទី28 ខែមេសា ឆ្នាំ2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងគណៈគ្រប់គ្រងរបស់បណ្តាសាលាភាគខាងត្បូង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅមហាវិទ្យាល័យតម្រួតប្រជាជន ស្ថិតនៅក្នុងទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ #dolynews

ព័ត៌មានជាតិ

នាព្រឹកថ្ងៃចន្ទ ទី28 ខែមេសា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូប​មកពី​គណបក្សឆន្ទៈខ្មែរ ដែលជាបក្សជំទាស់នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជំនួបនេះធ្វើឡើងនៅវិមានព្រឹទ្ធសភាកម្ពុជា។

នាព្រឹកថ្ងៃចន្ទ ទី28 ខែមេសា ឆ្នាំ2025នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាតឱ្យសមាជិកព្រឹទ្ធសភា៣រូប​មកពី​គណបក្សឆន្ទៈខ្មែរ ដែលជាបក្សជំទាស់នៅកម្ពុជា ជួបសម្តែងការគួរសម និងពិភាក្សាការងារ ជំនួបនេះធ្វើឡើងនៅវិមានព្រឹទ្ធសភាកម្ពុជា។ #dolynews