នាព្រឹកថ្ងៃទី12 ខែមេសា ឆ្នាំ2025នេះ លោក សម សេរី អតីតប្រធានរណសិរ្យរំដោះជាតិខ្មែរ និងរដ្ឋាភិបាលជាតិខ្មែរនិរទេស ដែលរស់នីរទេសខ្លួននៅប្រទេសដាណឺម៉ាក បានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីរស់នៅនីរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំ លោកបានធ្វើដំណើរតាមយន្តហោះ ហើយចូលចតនៅព្រលានយន្តហោះខេត្តសៀមរាប។
សូមរំលឹកផងដែរថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី6 ខែមេសា ឆ្នាំ2025 បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់លើកលែងទោសឱ្យរូបលោក សម សេរី ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោស លើសំណុំរឿងចំនួន 6ករណី ដើម្បីវិលចូលប្រទេស របស់មេដឹកនាំរដ្ឋាភិបាលនីរទេសនេះ។
#dolynews