សេចក្តីជូនដំណឹង ស្តីពីការលាឈប់របស់ឯកឧត្តម អ៊ូ វណ្ណា ពីប្រធានក្រុមប្រឹក្សាភិបាលសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ! #dolynews
Month: October 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន 100កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បែកចាន
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ចំនួន 100កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បែកចាន រាជធានីភ្នំពេញ នៅក្នុងឆ្នាំសិក្សា 2024-2025នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ចំនួន 100កន្លែង សិក្សានៅសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរគ្រី ទីតាំងទី1 ស្ថិតនៅបរិវេណវត្តព្រះឥន្ទសាមគ្គី ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល និងទីតាំងទី2 ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ #dolynews
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នាថ្ងៃទី13 ខែតុលា ឆ្នាំ2024នេះ ក្រោមប្រធានបទ «តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ»។
សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងឱកាស «ទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយ» នាថ្ងៃទី13 ខែតុលា ឆ្នាំ2024នេះ ក្រោមប្រធានបទ «តួនាទីនៃការ អប់រំក្នុងការការពារ និងផ្តល់អំណាចដល់កុមារសម្រាប់អនាគតដែលគ្មានគ្រោះមហន្តរាយ»។ #dolynews
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី13 ដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 55% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី35% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី15%។
សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី13 ដល់ថ្ងៃទី15 ខែតុលា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 55% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី35% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី15%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសានដែលបក់លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបនៅបន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គនិងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews
សេចក្តីជូនដំណឹង ស្តីពីការផ្តល់ជូនអាហារូបករណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា 100% ចំនួន 400កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
សេចក្តីជូនដំណឹង ស្តីពីការផ្តល់ជូនអាហារូបករណ៍ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា 100% ចំនួន 400កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី រាជធានីភ្នំពេញ ក្នុងឆ្នាំសិក្សា 2024-2025 នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានសម្រេចផ្តល់អាហារូបករណ៍ 100% មិនយកថ្លៃសិក្សា ចំនួន 400កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ក្នុងនោះថ្នាក់បរិញ្ញាបត្រ-បរិញ្ញាបត្ររង ចំនួន 300កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន 100កន្លែង សូមមើលអត្ថបទខាងក្រោម ! #dolynews
បងប្អូនប្រជាពលរដ្ឋខ្មែរត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី2 នាថ្ងៃទី29 – 30ខែតុលា 2024នេះ
បងប្អូនប្រជាពលរដ្ឋខ្មែរត្រៀម! ត្រៀម! ជាមួយមហាព្រឹត្តិការណ៍អង្គរ ស្នាមញញឹមនៃកម្ពុជាលើកទី2 នាថ្ងៃទី29 – 30ខែតុលា 2024នេះ មហាព្រឹត្តិការណ៍ដែលនឹងមានផ្ទាំងមហាទស្សនីយភាពយ៉ាងអស្ចារ្យល្អឯក រំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ប្រចាំទ្វីបអាស៊ី និងក្បួនទ័ព ក្បួនដង្ហែពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង 500នាក់ នៅខាងក្នុងប្រាសាទអង្គរ ជាព្រឹត្តិការណ៍វប្បធម៌ប្រវត្តិសាស្រ្តដែលខ្មែរយើងមិនបានប្រារព្ធឡើងតាំងពីបុរាណកាលមក លើសពីនោះក៏មានការដាក់តាំងបង្ហាញពិព័រណ៍ម្ហូបខ្មែរ សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ ដូច្នេះផ្ទាំងមហាទស្សនីយភាពនេះ ជាមហាព្រឹត្តិការណ៍ដ៏មានការភ្ញាក់ផ្អើល រំភើប រួមទាំងមានមោទនភាពនូវអ្វីដែលខ្មែរមាន ហើយបានកប់ទុកយ៉ាងជ្រៅ កុំភ្លេចកក់ថ្ងៃចូលរួមជាកុំបីខាន ព្រោះនេះគឺជាលើកទី1 នៃក្បួនដង្ហែមហាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តប្រចាំប្រទេសកម្ពុជាយើង។ #dolynews