ព័ត៌មានជាតិ

សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី20 នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី29 ខែតុលា ឆ្នាំ2024 នេះ🙏🙏🙏

សូមថ្វាយព្រះពរ និងអបអរសាទរខួបលើកទី20 នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅថ្ងៃទី29 ខែតុលា ឆ្នាំ2024 នេះ🙏🙏🙏 #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី28 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល 9ខែ របស់គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ (គ.អ.ម.ផ) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។

នារសៀលថ្ងៃទី28 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររយៈពេល 9ខែ របស់គណៈបញ្ជាការដឹកនាំអនុវត្តផែនការយុទ្ធសាស្ត្រកាត់បន្ថយគ្រោះថ្នាក់ដោយសំណល់ជាតិផ្ទុះពីសង្គ្រាមរបស់កងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ (គ.អ.ម.ផ) នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ។ #dolynews

ព័ត៌មានជាតិ

សារលិខិតថ្វាយព្រះពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីខួបលើកទី20 នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ៕

សារលិខិតថ្វាយព្រះពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីខួបលើកទី20 នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ៕ #dolynews

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ1 ចាប់ពីស្តុបបំបែកខ្នែងផ្លូវជាតិលេខ1 កែងផ្លូវជាតិលេខ 21 បេ រហូតដល់គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង 12ថ្ងៃត្រង់ រហូតដល់ម៉ោង 15រសៀល ថ្ងៃទី30 ខែតុលា ឆ្នាំ2024នេះ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់។

សេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកណ្ដាល ស្តីពីការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ1 ចាប់ពីស្តុបបំបែកខ្នែងផ្លូវជាតិលេខ1 កែងផ្លូវជាតិលេខ 21 បេ រហូតដល់គល់ស្ពានអ្នកលឿង ត្រើយខាងលិច ចាប់ពីម៉ោង 12ថ្ងៃត្រង់ រហូតដល់ម៉ោង 15រសៀល ថ្ងៃទី30 ខែតុលា ឆ្នាំ2024នេះ ដើម្បីប្រារព្ធពិធីរត់ភ្លើងគប់។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃអាទិត្យទី27 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ

នារសៀលថ្ងៃអាទិត្យទី27 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូក្រសួងមហាផ្ទៃ គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ជា ចាន់តូ តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជាទេសាភិបាលកិត្តិយសធនាគារជាតិ នៃកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃទី25 ខែតុលា ឆ្នាំ2024 ក្នុងជន្មាយុ 73ឆ្នាំ ដោយរោគាពាធ។ យើងខ្ញុំសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយដឹកនាំដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ជា ចាន់តូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ #dolynews

ព័ត៌មានជាតិ

ក្នុងរយៈពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១៨ពាន់ក្បាល!

ក្នុងរយៈពេល១ខែ រដ្ឋបាលខេត្តតាមព្រំដែន ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋប្រើប្រាស់ជាង១៨ពាន់ក្បាល! ក្នុងរយៈពេល១ខែ គិតចាប់ពីថ្ងៃទី២៦ ខែសីហា រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ បានផ្តល់ប័ណ្ឌព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១.៨៦៨០ក្បាល។ លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ក្នុងចំណោមប័ណ្ណព្រំដែនដែលបានផ្ដល់ជូន ខេត្តបាត់ដំបង បានចំនួន១.៨២៥ក្បាល ខេត្តបន្ទាយមានជ័យ មានចំនួន១០.០០៤ក្បាល ខេត្តឧត្តរមានជ័យ ចំនួន៣.៣៣១ក្បាល ខេត្តប៉ៃលិនមានចំនួន៣.០១៨ក្បាល និងខេត្តកោះកុងមានចំនួន៥០២ក្បាល។ ក្នុងរយៈពេលដូចគ្នានេះ បើតាមលោកបណ្ឌិតអ្នកនាំពាក្យរងដដែល ក្រសួងក៏បានបន្តបើកផ្ដល់ប័ណ្ឌព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនថៃបានចំនួន ២៦.០០០ក្បាលផងដែរ ក្នុងនោះខេត្តបន្ទាយមានជ័យទទួលបានច្រើនជាងគេ គឺមានរហូតដល់ទៅ ១២.០០០ក្បាល ខេត្តបាត់ដំបង៣.៥០០ក្បាល ខេត្តឧត្តរមានជ័យ៤.៥០០ក្បាល ខេត្តប៉ៃលិន ៥.០០០ក្បាល និងខេត្តកោះកុង១.០០០ក្បាល។ ដោយឡែកសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ដែរថា ការបើកផ្ដល់ប័ណ្ឌព្រំដែនជូនរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ គិតចាប់ពីថ្ងៃទី២៦ ខែសីហា ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ មិនទាន់មាននោះទេ។ យ៉ាងណាក៏ដោយ ក្នុងរយៈពេលដូចគ្នានេះ រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បានចេញប័ណ្ណព្រំដែនជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងខេត្តស្ទឹងត្រែង ចំនួន៧ក្បាល។ […]

ព័ត៌មានជាតិ

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី27 ដល់ថ្ងៃទី29 ខែតុលា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 55% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី60% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី25%។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី27 ដល់ថ្ងៃទី29 ខែតុលា ឆ្នាំ2024នេះ បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់ជាមួយ ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី 55% ចំណែកតំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី60% និងតំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី25%។ ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ព្យុះទី20 ឈ្មោះត្រាមី (Trami) និងព្យុះទី21 ឈ្មោះកងរី (Kong-rey) មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ #dolynews

ព័ត៌មានជាតិ

នារសៀលថ្ងៃទី26 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃនៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។

នារសៀលថ្ងៃទី26 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី ស សុខា និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយ បានអញ្ជើញដង្ហែអង្គកឋិនទានសាមគ្គី ទៅវេរប្រគេនព្រះសង្ឃនៅវត្តព្រះអង្គកងជុំ (ហៅវត្តព្រះអង្គខ្មៅ) ស្ថិតក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ #dolynews

ព័ត៌មានជាតិ

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរអាជ្ញាធរ និងកងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សរសើរអាជ្ញាធរ និងកងកម្លាំងខេត្តសៀមរាប បំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវ ដើម្បីផ្តល់ភាពកក់ក្តៅជូនប្រជាជន ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរចំពោះរដ្ឋបាលខេត្តសៀមរាប អង្គភាព មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ រួមទាំងកងកម្លាំងគ្រប់ប្រភេទ ពិសេសកម្លាំងនគរបាលទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈ និងការពារបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនដល់ប្រជាជន រួមទាំងវិនិយោគិន និងជាពិសេសដល់ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរកម្សាន្តមកកាន់ខេត្តសៀមរាប។ ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំដល់អាជ្ញាធរខេត្តសៀមរាប ឱ្យបន្តការពារឱ្យបានជាដាច់ខាតនូវសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជាបុរេលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្រៅពីការរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ដែលនឹងអញ្ជើញមកលេងកម្សាន្តនៅខេត្តសៀមរាប ប្រមុខក្រសួងមហាផ្ទៃ ក៏បានបន្តណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងនគរបាល ត្រូវតែបន្តយកចិត្តទុកដាក់លើការងារមួយចំនួនទៀត ក្នុងនោះ រួមមាន៖ ការយកចិត្តទុកដាក់ចំពោះអាជីវករ ក៏ដូចជាម្ចាស់ទីតាំងសេវាកម្សាន្តនានា ដែលឆ្លៀតឱកាសដំឡើងថ្លៃលើម្ហូបអាហារ […]

ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានឯកឧត្តម សាយ សំអាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសហប្រធាន!

រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលមានឯកឧត្តម សាយ សំអាល់ និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាសហប្រធាន! #dolynews