សេចក្តីជូនដំណឹង ស្តីពីតារាងប្រព្រឹត្តទៅនៃវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃ8 ខែតុលា ឆ្នាំ2024នេះ ! #dolynews
Month: October 2024
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាល និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋ នៅឃុំកំពង់លួង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយតំណាងប្រជាពលរដ្ឋរស់នៅភូមិ ចំនួន ៤ ក្នុងឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បេសកកម្មនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរអាជ្ញាធរគ្រប់ជំនាញក្នុងឃុំកំពង់លួង ទាំងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សាលារៀន និងមណ្ឌលសុខភាព បំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញនិងលើកទឹកចិត្តបន្ថែមទៀតដល់គ្រប់តួអង្គក្នុងមូលដ្ឋានឃុំកំពង់លួង ខិតខំពង្រឹងគុណភាពនៃការផ្ដល់សេវា ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ត្រូវសហការជាមួយអធិការដ្ឋានស្រុក ថែរក្សាការពារសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ និងត្រូវគ្រប់គ្រងឱ្យបានល្អរាល់ការអនុវត្តការងារឯកសារផ្សេងៗរបស់ប្រជាជន។ ក្នុងន័យនេះដូចគ្នា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំកំពង់លួង បន្តចូលរួមសហការគោរពច្បាប់ជាមួយអាជ្ញាធរ ទាំងការងារគ្រប់គ្រងរដ្ឋបាល ការទប់ស្កាត់បទល្មើសនេសាទ និងបទល្មើសគ្រឿងញៀនជាដើម។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានអំពាវនាវឱ្យបន្តចូលរួមថែរក្សាបរិស្ថាន […]