នារសៀលថ្ងៃទី8 ខែតុលា ឆ្នាំ2024នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមពិធីជូនដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី44 និងទី45 និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី8 ដល់ថ្ងៃទី11 ខែតុលា ឆ្នាំ2024នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ #dolynews
Month: October 2024
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឆ្លើយតបទៅកាន់ គេហទំព័រ OCCRP ដែលចោទថាកម្ពុជាលាក់ទិន្នន័យព័ត៌មានសញ្ជាតិ
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ឆ្លើយតបទៅកាន់ គេហទំព័រ OCCRP ដែលចោទថាកម្ពុជាលាក់ទិន្នន័យព័ត៌មានសញ្ជាតិ ភ្នំពេញ ៖ នាពេលថ្មីៗនេះមានគេហទំព័រសារព័ត៌មានបរទេសមួយ បានសរសេរក្នុងចេតនាមិនល្អ និងបានចោទប្រកាន់កម្ពុជាថាចាប់ផ្តើមលាក់អត្តសញ្ញាណជនបរទេស ដែលទិញលិខិតឆ្លងដែនតាមរយៈកម្មវិធីវិនិយោគសញ្ជាតិ ដែលជាទង្វើមួយបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយក្រុមឧក្រិដ្ឋកម្ម។ ជុំវិញការលើកឡើងខាងលើរួមទាំងចំណុចមួយចំនួនទៀតនៅក្នុងអត្ថបទរបស់គេហទំព័រនេះ ឯកឧត្តមបណ្ឌិត ទូច សុឃៈ(សុខៈ) អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបញ្ជាក់ថា នេះគឺជាចេតនាទាំងស្រុង មូលបង្កាច់ ដោយគ្មានមូលដ្ឋាន និងមិនយល់ពីបែបបទនៃការបំពេញភារកិច្ចរបស់រដ្ឋអធិបតេយ្យឯករាជ្យមួយ។ ក្នុងន័យនេះឯកឧត្តមបណ្ឌិតបានសង្កត់ធ្ងន់ចំនួន៣ ចំណុច ទី១ នេះគឺជារបាយការណ៍ឬក៏ជាប្រធានបទបែបរករឿងអុចអាល ដែលដើរបញ្ច្រាស់ពីច្បាប់អន្តរជាតិ ក្នុងន័យ រើកកាយរឿងរ៉ាវផ្ទៃក្នុងរបស់រដ្ឋឯករាជ្យ, ទី២ គ្មានច្បាប់ជាតិ-អន្តរជាតិណា ចែងជាកាតព្វកិច្ច ឬតម្រូវឱ្យរដ្ឋនីមួយៗត្រូវតែផ្សព្វផ្សាយនូវព័ត៌មាននេះ ឬព័ត៌មាននោះឡើយ, ទី៣ ការផ្សព្វផ្សាយរាល់ព័ត៌មានផ្សេងៗ គឺអាស្រ័យលើការចាំបាច់របស់រដ្ឋនីមួយៗ ជាពិសេសជាសិទ្ធិអត្តនោម័តរបស់រដ្ឋ។ ចំពោះការផ្តល់សញ្ជាតិវិញឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ដោយអនុវត្តទៅតាមនីតិវិធី គឺគោរពទៅតាមច្បាប់សញ្ជាតិយ៉ាងតឹងរឹង និងគោលការណ៍ទូទៅរបស់ច្បាប់អន្តរជាតិ។ អ្វីៗទាំងអស់មិនមែនចេះតែធ្វើទៅតាមការនឹកឃើញនោះទេ គឺតម្កល់ភាពប្រាកដប្រជា ច្បាស់លាស់ និងជាការសម្រេចដោយអត្តនោម័ត ដោយមិនចាំបាច់សុំយោបល់ពីភាគីណាមួយនោះឡើយ សំខាន់គឺអនុវត្តទៅតាមគោលការណ៍ច្បាប់របស់កម្ពុជា និងច្បាប់អន្តរជាតិ។ ឯកឧត្តមបណ្ឌិតបានបញ្ជាក់ទៀតថា ចំពោះជនបរទេសដែលអាចចូលសញ្ជាតិខ្មែរបានគឺត្រូវអនុវត្តទៅតាម ច្បាប់ស្តីពីសញ្ជាតិនៃព្រះរាជាណាចក្រកម្ពុជា […]
សម្ដេចតេជោ ហ៊ុន សែន ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា)។
សម្ដេចតេជោ ហ៊ុន សែន ដោយរឿងច្រើនពេកថ្ងៃនេះខ្ញុំសម្រេចចិត្តបង្ហោះសារទាក់ទងដល់លោក លី សាម៉េត (ហៅគ្រូមា)។ លី សាម៉េត តែងប្រើឈ្មោះខ្ញុំដើរបោកប្រាស់គេរហូតថាយកលុយដែលបោកប្រាស់បានយកមកជូនខ្ញុំ ទៀតផងដោយប្រាប់គេថាខ្លួនចេញចូលផ្ទះខ្ញុំក្នុងពេលណាក៏បានក្នុងពេលដែល លី សាម៉េត មិនដឹងថាផ្ទះខ្ញុំបែរមុខទៅខាងណាផង។ ឆ្នាំ២០២២ លី សាម៉េត បោកលុយឈ្មោះ សុខ ឡេង ១០លានដុល្លារថាយកមកឲ្យខ្ញុំតែពេល សុខ ឡេង ផ្តាំឲ្យសួរខ្ញុំតាមកូនចិញ្ចឹមខ្ញុំ ទ្រី សុខា ទើបខ្ញុំដឹងក៏ទាមទារពី លី សាម៉េត ប្រគល់ឲ្យ សុខ ឡេង វិញទាំងអស់ដោយពេលនោះយក លី សាម៉េត ទៅសួរចម្លើយនិងប្រគល់ទទួលប្រាក់នៅស្នងការនគរបាលក្រុងភ្នំពេញ។ មុននេះប៉ុន្មានថ្ងៃខ្ញុំបានប្រាប់ទៅ លី សាម៉េត ឲ្យសងលុយទៅ មួង ឃីម ចំនួន២៣មុឺនដុល្លារក្រោយ មួង ឃីម បញ្ជូនសារជាវីដេអូមកខ្ញុំអមដោយសារសម្លេងឆ្លងឆ្លើយគ្នា(បានសងរួចហើយ)។ ថ្ងៃនេះខ្ញុំទទួលវីដេអូពីលោក កន សុខកាយ អភិបាលស្រុកល្វាឯមថា លី សាម៉េត បានយកប្រាក់ពីគាត់ចំនួន៣០មុឺនដុល្លារដើម្បីរត់ការឲ្យបានតំណែងជាអភិបាលក្រុងអរិយក្សត្រ។ ក្នុងមុខតំណែងជារដ្ឋមន្ត្រី៦ឆ្នាំជានាយករដ្ឋមន្ត្រី៣៨ឆ្នាំនិងពេលនេះជាប្រធានព្រឹទ្ធសភា អមដោយអំណាចជាប្រមុខរដ្ឋស្តីទីក្នុងពេលអវត្តមានព្រះមហាក្សត្រខ្ញុំធ្លាប់ចុះហត្ថលេខាតែងតាំងនិងដំឡើងសក្តិមន្ត្រីរាប់មុឺននាក់ទាំងសុីវិលនិងកងកម្លាំងប្រដាប់អាវុធខ្ញុំមិនដែរទទួលយកអន្តរាគមន៍ពីអ្នកណានោះឡើយមិនថាតាមការស្នើសុំឬតាមសំណូកណាមួយនោះឡើយ។ […]
ពិតជាស្ងើចសរសើរចំពោះស្រ្ដីមានវ័យ58ឆ្នាំ និងទៅ ប្រឡង សញ្ញាបត្រទុតិយភូមិ (បាក់ឌុប )ជាថ្មីម្ដងទៀត
ពិតជាស្ងើចសរសើរចំពោះស្រ្ដីមានវ័យ58ឆ្នាំ និងទៅ ប្រឡង សញ្ញាបត្រទុតិយភូមិ (បាក់ឌុប )ជាថ្មីម្ដងទៀត បន្ទាយមានជ័យ អ្នកស្រី ហែម ស៊ីណាត និយាយថាឆ្នាំនេះ អ្នកស្រីនៅតែដាក់ពាក្យប្រឡងបាក់ឌុប ដោយមូលហេតុ ចង់បានសញ្ញាបត្រ និងចង់អោយក្មេងជំនាន់ក្រោយដឹងថាដួលក្រោកៗ មិនមែនជាបញ្ហា ហើយនៅតែបន្តក្តីស្រមៃ និងចង់បានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដើម្បីក្លាយជាបេក្ខភាពគ្រូបង្រៀនវ័យចាស់ជាងគេ និងជន្នះពាក្យគេម៉ាក់ងាយថា « ក្រខំរៀនធ្វើអ្វីយកសញ្ញាបត្រមកបានការអី ខ្លួនចាស់ហើយ» ។ យ៉ាងណាមិញពាក្យមួយឃ្លាខាងលើ កាន់តែធ្វើអោយបេក្ខភាព ហែម ស៊ីណាត រឹតតែចង់បានសញ្ញាបត្រយ៉ាងខ្លាំង ដោយអ្នកស្រីយល់ថា ការសិក្សាពេញមួយជីវិត ពិតជាមានសារៈសំខាន់ណាស់ចំពោះខ្លួនអ្នកស្រីផ្ទាល់អ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺចង់អោយក្មេងជំនាន់ក្រោយយល់ពីតម្លៃនៃការសិក្សារៀនសូត្រ ហើយលោកស្រីថានឹងខិតខំប្រឡងអោយជាប់ ដោយបទពិសោធន៍រយៈពេល2ឆ្នាំជាប់ៗគ្នា ដែលបានប្រឡងធ្លាក់ នូវមុខវិជ្ជាគណិត និងភាសាអង់គ្លេស ។ ដូច្នេះបេក្ខភាព វ័យ58ឆ្នាំ រូបនេះបន្ថែមថា រយៈពេលមួយឆ្នាំបានកន្លងទៅនេះ អ្នកស្រីបានរៀនសូត្របានច្រើន រៀនថ្ងៃមិនគ្រប់ រៀនយប់បន្ថែម ដោយថ្ងៃរៀនធ្វើលំហាត់កិច្ចការផ្ទះ និងពេលយប់រៀនតាមអនឡាយ ដើម្បីពង្រឹងលើមុខវិជ្ជាដែលជួបឧបសគ្គ និងធ្វើទៅមិនបានល្អនោះ ការបរាជ័យ2ដង ក្នុងសមភូមិបាក់ឌុបផ្ទួនៗ អ្នកស្រីហែម ស៊ីណាត […]