នាព្រឹកថ្ងៃព្រហស្បតិ៍ ទី 5 ខែតុលា ឆ្នាំ 2023 នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ អបអរសាទរ ទិវាគ្រូបង្រៀនពិភពលោក នៅវិទ្យាស្ថានបច្ចេកកម្ពុជា(តិចណូ)៕ #dolynews
Month: October 2023
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យមន្ត្រីនគរបាលដែលមិនធ្លាប់ឆ្លងវគ្គ និងមន្ត្រីដែលផ្ទេរពីស៊ីវិលមក ចាំបាច់ត្រូវចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យមន្ត្រីនគរបាលដែលមិនធ្លាប់ឆ្លងវគ្គ និងមន្ត្រីដែលផ្ទេរពីស៊ីវិលមក ចាំបាច់ត្រូវចូលសិក្សាវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ភ្នំពេញ ៖ ក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាល កម្រិត២ ជំនាន់ទី៤ និងវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី២ នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានដាក់កាតព្វកិច្ចដល់កងកម្លាំងនគរបាលជាតិគ្រប់ថ្នាក់ និងមន្ត្រីដែលផ្ទេរពីស្ថាប័នស៊ីវិលមកបម្រើការងារជានគរបាលជាតិ ដែលមិនធ្លាប់បានឆ្លងវគ្គបណ្ដុះបណ្ដាលជំនាញនគរបាល ចាំបាច់ត្រូវឆ្លងកាត់វគ្គបណ្ដុះបណ្ដាលជំនាញនគរបាល បើទោះមានឋានន្តរស័ក្តិ និងមុខតំណែងកម្រិតណាក៏ដោយ។ ឯកឧត្ដមអភិសន្តិបណ្ឌិត បញ្ជាក់ថា ការចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ជាការកសាងសមត្ថភាពវិជ្ជាជីវៈក្នុងនាមជានគរបាលពេញលក្ខណៈសម្បត្តិ ស្របនឹងគោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ឯកឧត្ដមអភិសន្តិបណ្ឌិត ថ្លែងទៀតថា ក្នុងបរិបទនៃយុគសម័យឌីជីថលនេះ កងកម្លាំងនគរបាលជាតិ ចាំបាច់ត្រូវធ្វើកំណែទម្រង់ និងធ្វើទំនើបកម្មតាមរយៈការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ ប្រកបដោយគុណភាព ទាំងក្នុងក្របខ័ណ្ឌដឹកនាំបញ្ជា និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេស ស្របតាមការវិវឌ្ឍរបស់សង្គមជាតិ សភាពការណ៍សន្តិសុខជាតិ និងអន្តរជាតិ ការវិវឌ្ឍផ្នែកបច្ចេកវិទ្យាឌីជីថល និងស្របតាមតម្រូវការជាក់ស្ដែងរបស់អង្គភាពដែលប្រើប្រាស់កងកម្លាំង។ ទន្ទឹមនេះ […]
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានល្អធំៗចំនួន ២ គួរឲ្យកត់សម្គាល់
ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ៖ គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានល្អធំៗចំនួន ២ គួរឲ្យកត់សម្គាល ភ្នំពេញ ៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នារសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងកោតសរសើរតាមការកត់សម្គាល់ផ្ទាល់ខ្លួនថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បំពេញការងារបានយ៉ាងល្អធំៗ ចំនួន ២ គួរឲ្យកត់សម្គាល់ រួមមាន ៖ ទី១. ការងារបណ្តុះបណ្តាលនិងអប់រំផ្សព្វផ្សាយ និងទី២. ការងារនីតិកម្មនិងជំនួយផ្នែកច្បាប់។ ទន្ទឹមនឹងការកត់សម្គាល់ជាវិជ្ជមាននេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងជំរុញលើកទឹកចិត្តដល់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម បន្តខិតខំបើកវគ្គបណ្តុះបណ្តាល និងអប់រំផ្សព្វផ្សាយរាល់លិខិតុបករណ៍អន្តរជាតិពាក់ព័ន្ធនឹងសិទ្ធិមនុស្ស ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងបំពេញតួនាទីជាអ្នកគ្រប់គ្រងទីកន្លែងឃាត់ខ្លួន និងកន្លែងឃុំខ្លួនជន ដែលត្រូវបានដកហូតសេរីភាព។ ក្រៅពីនេះ បន្តចុះត្រួតពិនិត្យដើម្បីតាមដានឱ្យបានទៀងទាត់នៅកន្លែងឃុំឃាំងនានាអំពីស្ថានភាពរស់នៅរបស់ជនដែលត្រូវបានដកហូតសេរីភាព ដែលនេះក៏ជាមធ្យោបាយមួយដើម្បីពង្រឹងកិច្ចការពារ បង្ការ ទប់ស្កាត់ និងប្រឆាំងទារុណកម្មផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ទៀតថា ក្នុងនោះគណៈកម្មាធិការប្រឆាំងទារុណកម្ម គប្បីបន្តផ្តល់អនុសាសន៍ដល់ប្រតិបត្តិករក្រោមអាណាព្យាបាល […]
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ប្រព័ន្ធសម្ពាធទាប(ITCZ) នៅលើអាងមេគង្គថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ (ព្យុះនេះមិនមានឥទ្ធិពលមកលើកម្ពុជាទេ) ចំណែក ព្យុះទី14 ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី8 ខែតុលា ឆ្នាំ 2023នេះ៕
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពី ប្រព័ន្ធសម្ពាធទាប(ITCZ) នៅលើអាងមេគង្គថៃ និងឡាវ នឹងរំកិលបញ្ឆិតចុះមកក្រោមអូសបន្លាយពីប្រទេសថៃមកដល់លើជួរភ្នំដងរែក ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ (ព្យុះនេះមិនមានឥទ្ធិពលមកលើកម្ពុជាទេ) ចំណែក ព្យុះទី14 ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិកនឹងដើរកាត់លើភាគខាងត្បូងកោះតៃវ៉ាន់ មុននឹងរលាយអស់ឥទ្ធិពលនៅពេលដើរទៅដល់ភាគខាងកើតកោះហុងកុង នៅថ្ងៃទី8 ខែតុលា ឆ្នាំ 2023នេះ៕ #dolynews
ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅកម្ពុជា ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា
ក្នុងជំនួបសម្ដែងការគួរសមជាមួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅកម្ពុជា ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃកម្ពុជា ភ្នំពេញ ៖ ក្នុងជំនួបសម្ដែងការគួរសមនាទីស្ដីការក្រសួងមហាផ្ទៃនៅរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំកម្ពុជា បានជម្រាបជូនឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អំពីការប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃកម្ពុជា ក្រោមស្មារតីកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម។ បន្ថែមពីនេះលោកឧត្ដមសេនីយ៍ត្រី ក៏បានស្នើសុំការគាំទ្រពីសំណាក់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដើម្បីពង្រឹង និងពង្រីកនូវកិច្ចសហការឱ្យកាន់តែមានប្រសិទ្ធភាព រវាងស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំកម្ពុជា និងបណ្ដាអង្គភាពមានសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ជាកិច្ចឆ្លើយតបឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ស្វាគមន៍ប្រកបដោយភាពកក់ក្ដៅ និងគាំទ្ររាល់កិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរ ក្នុងនាមរដ្ឋអធិបតេយ្យ និងជាសមាជិកអាស៊ានដូចគ្នា។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានយកឱកាសនេះផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនពរចំពោះឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន។ […]
ខ្លឹមសារសង្ខេបអំពីជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា!
ខ្លឹមសារសង្ខេបអំពីជំនួបរវាងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាមប្រចាំនៅកម្ពុជា ទីស្ដីការក្រសួងមហាផ្ទៃ ៖ នាទីស្ដីការក្រសួងមហាផ្ទៃរសៀលថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង ប្រធានស្ថានតំណាងក្រសួងនគរបាលវៀតណាម ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូចូលជួបសម្ដែងការគួរសម។ ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងជូនចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ព្រមទាំងថ្នាក់ដឹកនាំក្រសួងនគរបាលវៀតណាម សូមប្រកបដោយសេចក្ដីសុខ សុភមង្គល និងជោគជ័យ ក្នុងបេសកកម្មដ៏ឧត្ដុង្គឧត្ដម ដើម្បីបុព្វហេតុជាតិ និងប្រជាជន ។ ទន្ទឹមនេះដែរ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏សម្ដែងការសោកស្ដាយចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ចំពោះអគ្គិភ័យឆាបឆេះខុនដូមួយកន្លែងក្នុងរដ្ឋធានីហាណូយ បណ្ដាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់កាលពីពេលថ្មីៗនេះផងដែរ។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ត្រី ឡេ វ៉ាន់ហ្វឿង […]