លោកបណ្ឌិត ទូច វណ្ណៈ ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៩ នៅវត្តព្រៃជ្រាំង ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នេះ លោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីកាន់បិណ្ឌវេនទី៩ នៅវត្តឥន្ទមុនី ហៅវត្តព្រៃជ្រាំង ស្ថិតក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ។ ក្នុងឱកាសនោះលោកបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ ក៏បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី រួមមាន ៖ បច្ច័យកសាងវត្ត ចំនួន ១ ៥០០ ០០០(មួយលានប្រាំសែន)រៀល សាដក ចំនួន ១០ប្រអប់ ទឹកបរិសុទ្ធ ចំនួន ៥០យួរ ទឹកផ្លែឈើ ចំនួន […]
Month: October 2023
សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី7 ខែតុលា ឆ្នាំ2023មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។
សេចក្តីថ្លែងការណ៍របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនដំណឹងដល់ជនរួមជាតិឱ្យបានជ្រាបថា រាជរដ្ឋាភិបាលបានទទួលដំណឹងយ៉ាងក្រៀមក្រំបំផុតថា មាននិស្សិតខ្មែរម្នាក់ បានទទួលរងគ្រោះរហូតដល់បាត់បង់ជីវិត ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី7 ខែតុលា ឆ្នាំ2023មក។ រាជរដ្ឋាភិបាលសូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់ជីវិតនិស្សិតខ្មែររូបនេះ និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពជនរងគ្រោះ។ #dolynews
លោក សៅ សំរិត ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខ្លែងពណ៌
លោក សៅ សំរិត ប្រគេនបច្ច័យ និងទេយ្យទានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨ នៅវត្តខ្លែងពណ៏ បន្ទាយមានជ័យ ៖ រសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ នេះ លោក សៅ សំរិត ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ខេត្តបន្ទាយមានជ័យ ជាតំណាងលោកបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បានអញ្ជើញចូលរួមពិធីសូត្រមន្តកាន់បិណ្ឌវេនទី៨ នៅវត្តសមាធិគីរីខ្លែងពណ៌ ហៅវត្តខ្លែងពណ៌ ស្ថិតក្នុងភូមិខ្លែងពណ៌ត្បូងនឃុំស្លក្រាម ស្រុកស្វាយចេក។ ក្នុងឱកាសនោះដែរ លោក សៅ សំរិត និងក្រុមការងារ បាននាំយកបច្ច័យ និងទេយ្យទានរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសមាគមសម្ព័ន្ធសារពត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី រួមមាន៖ បច្ច័យកសាងវត្ត ចំនួន ១លានរៀល បច្ច័យសម្រាប់រៀបចំចង្ហាន់ព្រះសង្ឃ ចំនួន ៧០ម៉ឺនរៀល សាដក ចំនួន ៨ប្រអប់ […]
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកងរ ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត
ឯកឧត្តម គង់ សោភ័ណ្ឌ បានអញ្ជើញជាអធិបតី ក្នុងពិធី សំណេះសំណាលជាមួយក្រុមកីឡាករចំណុះទូកងរ ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត ស្រុកកៀនស្វាយ នាព្រឹកថ្ងៃសៅ រ៍ទី 7 ខែតុលា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាលព្រមទាំង ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ បានអញ្ជើញជាអធិបតី ភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធី សំណេះ សំណាលជាមួយក្រុមកីឡាករចំណុះទូកងរ ដែលត្រៀមទៅចូលរួមការប្រកួតនៅថ្នាក់ខេត្ត នៅថ្ងៃទី29 ខែតុលា ឆ្នាំ2023 ខាងមុខនេះ ស្ថិតនៅឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សូមបញ្ជាក់ផងដែរថា “”ក្នុងព្រះរាជពិធីអ៊ុំទូកនេះ រដ្ឋបាលខេត្តកណ្តាល ក៏រៀបចំឱ្យមានការប្រគំតន្ត្រី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួច នៅពេលរាត្រីផងដែរ”។ យ៉ាងណាមិញឯកឧត្តមអភិបាលខេត្តសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តសប្បាយរីករាយ និងអបអរសាទរក្នុងព្រះរាជពិធីអ៊ុំទូកនេះ នៅក្រុងតាខ្មៅ ខេត្តកណ្តាល ដែលនឹងប្រពឹត្តទៅនៅថ្ងៃទី29 ខែតុលា ឆ្នាំ2023 ខាងមុខនេះ ឱ្យបានច្រើនកុះករ ដើម្បីញ៉ាំងឱ្យកម្មវិធីនៃការប្រកួតប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម និងបរិយាកាសរីករាយក្រៃលែង ជាមួយបងប្អូនប្រជាពលរដ្ឋ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ ឱ្យត្រៀមរថយន្តចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាសាធារណៈដោយមិនបង់ប្រាក់ រយៈពេល ០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋ កម្មករនិយោជិត ក្នុងការធ្វើដំណើរទៅស្រុកកំណើត ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ #dolynews