នៅថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានផ្ញើសារជូនបងប្អូនជនរួមជាតិ ជាទីគោរព! ក្រោយការបោះឆ្នោតជាសាកលជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ និងជាពិសេសក្រោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារពិសេស បន្ទាប់ពីបានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រុមអ្នកនយោបាយ និងអ្នកវិភាគដែលមាននិន្នាការប្រឆាំង បានលើកឡើងជាបន្តបន្ទាប់ នូវរបស់ដែលហៅថា “មានការបែកបាក់ផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរ ក្នុងរង្វង់គណបក្សប្រជាជនកម្ពុជា”។ ក្នុងន័យនេះ ក្នុងនាមខ្ញុំ ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនបងប្អូនជនរួមជាតិខ្មែរទាំងអស់ ជាពិសេសប្រជាពលរដ្ឋខ្មែរច្រើនលើសលប់ ដែលបានគាំទ្រគណបក្សប្រជាជនកម្ពុជា ជ្រាបថា៖ ជ័យជម្នះ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ដែលទទួលបានសំឡេងឆ្នោត ៨២,៣០% នៃអត្រាអ្នកបានទៅបោះឆ្នោត ៨៤,៥៩% បានស្តែងឲ្យឃើញនូវកម្លាំងសាមគ្គីជាប្រពៃណីដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា និងការបន្តគាំទ្រយ៉ាងទូលំទូលាយពីសំណាក់ប្រជាពលរដ្ឋ មកលើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ ប្រសិនបើមានការបែកបាក់ដូចការគិតស្មានរបស់ពួកគេមែននោះ ម្លេះសមគណបក្សប្រជាជនកម្ពុជា មិនមានភាពរឹងមាំ និងមិនទទួលបានការគាំទ្រពីសំណាក់ប្រជាជន កាន់តែច្រើនជាលំដាប់ ពីអាណត្តិមួយ ទៅអាណត្តិមួយនោះទេ។ ឧបាយកលបំបែកបំបាក់សាមគ្គីផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានកើតឡើងតាំងពីអតីតកាល […]
Month: August 2023
អីយ៉ាគ្រឿ.ង..ញៀ..ន..ឆ្លងកាត់តំបន់ត្រីកោណមាស ឡាវ-កម្ពុជា សមត្ថកិច្ចបង្ក្រាបបានជាង 780 គីឡូក្រាម
អីយ៉ាគ្រឿ.ង..ញៀ..ន..ឆ្លងកាត់តំបន់ត្រីកោណមាស ឡាវ-កម្ពុជា សមត្ថកិច្ចបង្ក្រាបបានជាង 780 គីឡូក្រាម នៅថ្ងៃទី 1 ខែសីហា ឆ្នាំ 2023 នេះ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្ក្រាបក្រុមឧក្រិដ្ឋជនចរាចរណ៍គ្រឿងញៀនឆ្លងដែនជាង780គីឡូក្រាម ពីតំបន់ត្រីកោណមាស ដោយបែងចែកជា2ក្រុម។ ចំណែកក្រុមទី1នៅវេលាម៉ោង 2និង30(យប់) ថ្ងៃទី1 ខែសីហា ឆ្នាំ2023 បង្ក្រាបនៅចំណុចភូមិគ្រឹះលើភ្នំ ស្ថិតនៅភូមិ2 សង្កាត់លេខ3 ក្រុង-ខេត្តព្រះសីហនុ និងឃាត់ជនសង្ស័យ 2នាក់ ភេទប្រុស ជនជាតិចិន(តៃវ៉ាន់) 1.ឈ្មោះ AN CHI WEI កើតឆ្នាំ 1992 និង2ឈ្មោះ TUAN ZHONG YUE កើតឆ្នាំ1977 ចាប់យកវត្ថុតាងរួមមាន 1.សារធាតុញៀនប្រភេទកេតាមីន ចំនួន 785ដុំ ស្មើទម្ងន់ 789 kg 781 g 2.រថយន្ត 1គ្រឿង -ទូរស័ព្ទ 2គ្រឿង។ ហើយក្រុមទី2 នៅវេលាម៉ោង 7និង30(ព្រឹក) ថ្ងៃទី1 […]
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ។
សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងសេចក្ដីព្រាងអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ។ នៅទីស្ដីការក្រសួងមហាផ្ទៃនាព្រឹកថ្ងៃទី 1 ខែសីហា ឆ្នាំ 2023 នេះ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងអគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ អគ្គនាយក អគ្គនាយករង អគ្គលេខាធិការ អគ្គលេខាធិការរង អគ្គាធិការ អគារធិការរង ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃជាច្រើនរូបទៀត។ ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានធ្វើរបាយការណ៍ជូនសម្ដេចក្រឡាហោម និងអង្គប្រជុំ អំពីដំណើរការនៃការត្រួតពិនិត្យ និងរៀបចំអនុក្រឹត្យស្ដីពី ឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ ក្រសួងមហាផ្ទៃ ស្របតាមតាមមាត្រាទី8 នៃច្បាប់ ស្ដីពីពន្ធនាគារក្រសួងមហាផ្ទៃដែលចែកថាមន្ដ្រីពន្ធនាគារ ត្រូវមានឯកសណ្ឋាន សណ្ឋាសក្តិ គ្រឿងបំពាក់ ឧបករណ៍ និងសម្ភារ ឱ្យសមស្រប។ ឯកឧត្តមបន្ថែមថា ព្រោះហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលចេញអនុក្រឹត្យ ស្ដីពីឯកសណ្ឋាន ស្លាកសញ្ញា និងសញ្ញាសក្តិរបស់មន្ដ្រីពន្ធនាគារ […]
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំការងារត្រៀមទទួលសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី3។
ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញដឹកនាំកិច្ចប្រជុំការងារត្រៀមទទួលសម្ដេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ភោធបើកឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី3។ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី 1 ខែសីហា ឆ្នាំ 2023 នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានបើកកិច្ចប្រជុំនេះមានគោលដៅ ដើម្បីធានាឲ្យបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណ: និងសុវត្ថិភាព ព្រមទាំងការបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ ជូនសម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ ព្រមទាំងប្រជាពលរដ្ឋ ដែលចូលរួមក្នុងអង្គពិធីទាំងមូល៕ #dolynews
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី2 រហូតដល់ថ្ងៃទី 8 ខែសីហា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិនហើយ។
សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី2 រហូតដល់ថ្ងៃទី 8 ខែសីហា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសឡាវ និង ប្រទេសវៀតណាម គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម។ ដោយឡែកក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ព្យុះឈ្មោះ ខាណុន (KHANUN) កំពុងធ្វើដំណើរឆ្ពោះទៅភាគខាងកើតប្រទេសចិនហើយ។ #dolynews