ព័ត៌មានជាតិ

សេចក្តីជូនដំណឹងស្តីពី ផ្លូវជាតិលេខ76A ចន្លោះគីឡូម៉ែត្រលេខ 93 គីឡូម៉ែត្រលេខ95 ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី បើកអោយធ្វើចរាចរជាបណ្តោះអាសន្ន សម្រាប់យានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្ត។

សេចក្តីជូនដំណឹងស្តីពី ផ្លូវជាតិលេខ76A ចន្លោះគីឡូម៉ែត្រលេខ 93 គីឡូម៉ែត្រលេខ95 ក្នុងភូមិសាស្រ្តស្រុកអូររាំង ខេត្តមណ្ឌលគិរី បើកអោយធ្វើចរាចរជាបណ្តោះអាសន្ន សម្រាប់យានយន្តប្រភេទទេសចរណ៍ និងទោចក្រយានយន្ត។   #dolynews

ព័ត៌មានជាតិ

ថាមែនៗ អ្នកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។

ថាមែនៗ អ្នកឧកញ៉ា ហ៊ី គឹមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាសត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។ ភ្នំពេញ: នៅរសៀលថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 នេះ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លូនអ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកនៃក្រុមហ៊ុនពិភពដីមាសព្រមទាំងភរិយា តាមដីការបស់តុលាការ ពីបទឆបោកប្រជាពលរដ្ឋច្រើនរយគ្រួសារពាក់ព័ន្ធនិងគម្រោងវិនិយោគដីឡូត៍ ចំណែកអង្គរក្ស 5នាក់របស់ អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារតែអង្គរក្សទាំងនេះ ប្រឆាំងនិងរារាំងសមត្ថកិច្ចពេលចុះអនុវត្តន៍ដីកា និងបន្តតាមចាប់បុគ្គលពាក់ព័ន្ធជាច្រើននាក់ទៀតក្នុងក្រុមហ៊ុនពិភពដីមាស។     #dolynews

ព័ត៌មានជាតិ

នៅព្រឹកថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 នេះ នៅមុននេះបន្តិចឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី7 នៃរដ្ឋសភា។

នៅព្រឹកថ្ងៃទី 7 ខែសីហា ឆ្នាំ 2023 នេះ នៅមុននេះបន្តិចឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី7 នៃរដ្ឋសភា។   #dolynews  

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបិទការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញបិទការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ ភ្នំពេញ ៖ ល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជាអធិបតីពិធីបិទការប្រកួតកីឡាបាល់ទះ ពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ (Sar Sokha Challenge Cup 2023) នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនថ្ងៃមក ជ័យលាភីលេខ១ បានទៅលើក្លិបកីឡាបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ជ័យលាភូលេខ២ បានទៅលើសមាគមកីឡាបាល់ទះ វិសាខា និងជ័យលាភីលេខ៣ បានទៅលើក្លិបកីឡាបាល់ទះបញ្ជាការដ្ឋានអង្គរក្ស។ សូមបញ្ជាក់ជូនថា ការប្រកួតពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នេះ គឺជាពានលើកដំបូង ដែលមានការចូលរួមពីសមាគម […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តម ស សុខា និងលោកជំទាវ ដល់ព្រះសង្ឃនៅវត្តធាយ

ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រគេនទៀនវស្សា និងទេយ្យទានឯកឧត្តម ស សុខា និងលោកជំទាវ ដល់ព្រះសង្ឃនៅវត្តធាយ ព្រៃវែង ៖ នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងក្រុមការងារ បាននាំយកទៀនវស្សា និងទេយ្យទានឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងលោកជំទាវ កែ សួនសុភី ប្រគេនដល់ព្រះសង្ឃនៅវត្តសិរីសន្ធាយ ហៅវត្តធាយ ស្ថិតក្នុងភូមិធាយ ឃុំធាយ ស្រុកបាភ្នំ។ ទេយ្យទានរបស់ឯកឧត្តម ស សុខា និងលោកជំទាវ ដែលឯកឧត្តមបណ្ឌិត ទូច វណ្ណៈ និងក្រុមការងារ បានប្រគេនដល់ព្រះសង្ឃ នាឱកាសនោះរួមមាន ៖ បច្ច័យកសាងវត្ត ចំនួន ១លានរៀល បច្ច័យប្រគេនព្រះសង្ឃ ចំនួន ៥អង្គ ក្នុង […]

ព័ត៌មានជាតិ

ថ្ងៃទី 5 ខែសីហា ខួបកំណើតសម្តេចតេជោ ហ៊ុន សែន គំរប់ខួប 71 ឆ្នាំ មានវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីង ឡាក់។

ថ្ងៃទី 5 ខែសីហា ខួបកំណើតសម្តេចតេជោ ហ៊ុន សែន គំរប់ខួប 71 ឆ្នាំ មានវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីង ឡាក់។ (ភ្នំពេញ)៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងប្អូនស្រី គឺលោកស្រី យីងឡាក់ បានបង្ហាញវត្តមាននៅក្នុងពិធីខួបកំណើតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នៅថ្ងៃទី5 ខែសីហា គឺខួបកំណើតសម្តេចតេជោ គម្រប់ 71ឆ្នាំ។ ដូចរាល់ឆ្នាំដែរ ក្នុងពិធីខួបកំណើតរបស់សម្តេចតេជោមានការរៀបចំពិធីអបអរសាទរនៅភូមិគ្រឹះរបស់សម្តេច នាក្រុងតាខ្មៅ។ តាមរយៈវីដេអូកាត់នំខួបកំណើតដែលសម្តេចតេជោបង្ហោះលើ TikTok គេបានសង្កេតឃើញមានការចូលរួមពីក្រុមគ្រួសារ។ បន្ថែមពីលើនោះ គេបានឃើញវត្តមានលោក ថាក់ស៊ីន និងលោកស្រី យីងឡាក់ នៅក្នុងពិធីនោះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា លោក ថាក់ស៊ីន […]

ព័ត៌មានជាតិ

សម្ព័ន្ធអង្គការ សមាគម ចំនួន២១ ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

សម្ព័ន្ធអង្គការ សមាគម ចំនួន២១ ចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ សម្ព័ន្ធអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសគាំទ្រលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣នេះ។   ក្នុងសេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ សមាគមទាំង២១ បានរំលេចនូវខ្លឹមសារយ៉ាងដូច្នេះថា “យើងខ្ញុំទាំងអស់គ្នាជាតំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន២១ បានតាមដាន និងអង្កេតយ៉ាងយកចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ព្រមទាំងបានដាក់អ្នកសង្កេតការណ៍ជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបចំដោយ គ.ជ.ប”។   សេចក្តីថ្លែងការណ៍ដដែល បានបន្តទៀតថា “យើងខ្ញុំបានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងទាំងការប្រកាសលទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង”។   សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអង្គការ […]

ព័ត៌មានជាតិ

គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។

គណៈកម្មាធិការជាតិរៀបចំការបង្ខិត (គ.ជ.ប) បានប្រកាសលទ្ធផលបោះឆ្នោតផ្លូវការ និងបង្ហាញពីសមាភាពសមាជិកសភាថ្មី។ នៅព្រឹកថ្ងៃទី 5 ខែសីហា ឆ្នាំ 2023 នេះ បើតាមឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា នៅថ្ងៃប្រកាសលទ្ធផលផ្លូវការនេះ គ.ជ.ប បានប្រកាសនូវការបែងចែកអាសនៈ និងបេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តនៃរដ្ឋសភា ជាមួយគ្នាឯកឧត្តម បញ្ជាក់ថាក្រោយប្រកាសលទ្ធផលផ្លូវការ គ.ជ.ប នឹងថ្វាយលទ្ធផលផ្លូវការទៅព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តរៀបចំរាជរដ្ឋាភិបាល។ បើតាម គ.ជ.ប គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច ដែលជាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី7 នៃរដ្ឋសភាសរុបចំ125រូប យោងតាមបញ្ជី រាយនាមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅព្រឹកថ្ងៃទី 5 ខែសីហា ឆ្នាំ2023នេះ បានបញ្ជាក់ថា សម្រាប់បេក្ខជនចំនួន5រូបរបស់គណបក្សហ៊្វុនស៊ិនប៉ិចដែលបានជាប់ឆ្នោតតំណាងរាស្រ្តនីតិកាលទី7 ថ្ងៃទី23 ខែកក្កដា ឆ្នាំ 2023 រួមមាន៖1.ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ 2. លោក ភឹម រ៉ិង 3.លោក គង់ […]

ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំប្រជុំតាម(ហ្សូម)ជាមួយសហព័ន្ធស្រូវ-អង្គរកម្ពុជា ស្ដីពីតម្លៃស្រូវកំពុងហក់ឡើងខ្លាំងមិនធ្លាប់មានពីមុនមក។

ឯកឧត្តមបណ្ឌិត កៅ ថាច បានដឹកនាំប្រជុំតាម(ហ្សូម)ជាមួយសហព័ន្ធស្រូវ-អង្គរកម្ពុជា ស្ដីពីតម្លៃស្រូវកំពុងហក់ឡើងខ្លាំងមិនធ្លាប់មានពីមុនមក។ ភ្នំពេញ៖ នារសៀលថ្ងៃទី4 ខែសីហា ឆ្នាំ2023នេះ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជ រដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី បានដឹកនាំប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយសហព័ន្ធស្រូវ-អង្ករកម្ពុជា ម្ចាស់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុន នាំចេញអង្ករដើម្បីពិភាក្សាអំពីស្ថានភាពនៃវិស័យស្រូវអង្ករ ការ នំាចេញអង្ករ និងបញ្ហាប្រឈម នាដើមរដូវនៃការប្រមូលផលឆ្នាំនេះ។ បរិមាណផលស្រូវនិងថ្លៃស្រូវមានការកេីនឡេីងគួរកត់សម្គាល់ នាដេីមរដូវកាលប្រមូលផលឆ្នំានេះ ទោះបីមានបញ្ហាប្រឈមមួយចំនួនក្តី។   តម្លៃស្រូវនៅកម្ពុជា កំពុងឡើងថ្លៃជាបន្តបន្ទាប់ មិនធ្លាប់មានពីមុន ស្របពេលដែលប្រទេសឥណ្ឌាបានប្រកាសបិទមិនឲ្យមានការនាំចេញអង្ករប្រភេទមួយ ចំនួន។ ថ្មីៗនេះ ប្រទេសឥណ្ឌា ដែលជាប្រទេសនាំអង្ករចេញច្រើន ជាងគេនៅលើពិភពលោក មិនឲ្យមានការនាំចេញអង្ករប្រភេទអង្ករស និងអង្ករបាក់ ក្នុងគោលបំណងរក្សានូវសន្តិស្បៀងនៅក្នុងប្រទេសរបស់ខ្លួន ដែលជំរុញឱ្យតម្លៃអង្ករសនៅលើទីផ្សារតាមប្រទេសមួយចំនួនក្នុងតំបន់ ហាក់មានការកើនឡើង គួរឱ្យកត់សម្គាល់។   ក្រោយការប្រកាសរបស់ឥណ្ឌា គេមើលឃើញថា ជាឱកាសសម្រាប់ ប្រទេសជិតខាងរបស់កម្ពុជា គឺថៃ និងវៀតណាម ក្នុងការបង្កើនការនាំចេញដោយទទួលបានតម្លៃខ្ពស់។ ចំណែកកម្ពុជាវិញ អាចនឹងធ្វើឱ្យកសិករទទួលបានផលប្រយោជន៍ខ្លះដែរ […]

ព័ត៌មានជាតិ

លោក ម៉ែន ចាន់ពន្លឺ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅខេត្តព្រះសីហនុ

លោក ម៉ែន ចាន់ពន្លឺ ប្រគល់អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ជូនពលរដ្ឋនៅខេត្តព្រះសីហន ព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ លោក ម៉ែន ចាន់ពន្លឺ សមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ និងក្រុមការងារ បាននាំយកអំណោយរបស់ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានកិត្តិយសសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) និងលោកជំទាវ កែ សួនសុភី ប្រគល់ជូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ១គ្រួសារ រស់នៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់។ អំណោយឯកឧត្តម ស សុខា និងលោកជំទាវ ដែលលោក ម៉ែន ចាន់ពន្លឺ និងក្រុមការងារ បានប្រគល់ជូននាឱកាសនោះរួមមាន ៖ កង់ ចំនួន ១គ្រឿង ថវិកា ចំនួន […]