ព័ត៌មានជាតិ

ខ្មា..ន់..កាំ..ភ្លើ..ង.បា..ញ់.ពីរនាក់ប្ដីប្រពន្ធចំនួន 9 គ្រា.ប់.ស្លា..ប់.ក្រោមផ្ទះយ៉ាងអា.ណោចអា.ធ.ម្ម។

ខ្មា..ន់..កាំ..ភ្លើ..ង.បា..ញ់.ពីរនាក់ប្ដីប្រពន្ធចំនួន 9 គ្រា.ប់.ស្លា..ប់.ក្រោមផ្ទះយ៉ាងអា.ណោចអា.ធ.ម្ម។ កណ្ដាល តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅយប់រំលងអាធ្រាត្រថ្ងៃទី11 ខែសីហា ឆ្នាំ2023នេះ វេលាម៉ោងប្រហែល10យប់ ជនរងគ្រោះទាំង2នាក់ប្តីប្រពន្ធ បានចូលទៅសំរាន្តនៅលើគ្រែក្រោមផ្ទះរបស់ខ្លួនដូចសព្វដងចំណែកឯឈ្មោះ ស៊ាន់ សេងហ័ង ភេទប្រុស អាយុ19ឆ្នាំ ត្រូវជាកម្មករដើរប្រមូលពងទាក៏ដេកនៅលើគ្រែមួយទៀតក្បែរគ្រែជនរងគ្រោះចំហ៊ាងខាងលិច ចំណែកឯកូនរបស់ជនរងគ្រោះឈ្មោះ ម៉ៅ ម៉ាច ភេទប្រុស បានដេកនៅក្នុងបន្ទប់ជាមួយប្រពន្ធ បន្ទប់ក្បែរគ្រែជនរងគ្រោះចំហ៊ាងខាងជើង និងកូនប្រុសរបស់ជនរងគ្រោះម្នាក់ទៀតឈ្មោះ ម៉ៅ ឧត្តម បានដេកនៅលើផ្ទះជាមួយប្រពន្ធលុះដល់ វេលាម៉ោង 3:20នាទី ទាបភ្លឺស្រាប់តែមានជនសង្ស័យ3នាក់ មិនស្គាល់អត្តសញ្ញាណបានចូលមកបាញ់ជនរងគ្រោះទាំង2នាក់ប្តីប្រពន្ធ បណ្តាលឲ្យស្លា-ប់នៅកន្លែងកើតហេតុតែម្តង។ ចំណែកជនរងគ្រោះ2នាក់ ទី1ឈ្មោះ ម៉ុច ម៉ៅ ភេទប្រុស អាយុ47ឆ្នាំ ជនជាតិ មុខរបរចិញ្ចឹមសត្វទា និងលក់ចំណីសត្វ មានទីលំនៅភូមិឃុំកើតហេតុ (ស្លា-ប់នៅកន្លែងកើតហេតុ) ជាប្តី និងទី2ឈ្មោះ គល់ ហ៊ាន់ ភេទស្រី អាយុ45ឆ្នាំ ជនជាតិខ្មែរ (ត្រូវជាប្រពន្ធស្លា-ប់នៅកន្លែងកើតហេតុ) ស្ថិតនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ វត្ថុតាងរួមមាន៖ […]

ព័ត៌មានជាតិ

ជនជាតិថៃ2រូប ត្រូវបានសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនចាប់បានចំនួន ៤៦៥ ដុំ។

ជនជាតិថៃ2រូប ត្រូវបានសមត្ថកិច្ចបង្ក្រាបគ្រឿងញៀនចាប់បានចំនួន ៤៦៥ ដុំ។ ភ្នំពេញ: លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃបានបញ្ជាកម្លាំងការិយាល័យ (ក៤) ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ ស្រាវជ្រាវបង្ក្រាបបទល្មើសគ្រឿងញៀនបានចាប់ខ្លួនបុរសជនជាតិថៃ ២នាក់ និងរឹបអូសថ្នាំញៀនបានប្រមាណ ៤៦៥ដុំ ស្មើនឹង៤៦៥គីឡូក្រាម ។   ហើយខណៈពេលនេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ កំពុងធ្វើតេស្តជាក់ស្តែង ដើម្បីរកសារធាតុញៀនពិតប្រាកដ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធី។   #dolynews

ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី 10 ខែសីហា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលពិសារអាហារសាមគ្គី ជាមួយគណៈរដ្ឋមន្ត្រីចាស់ និងគណៈរដ្ឋមន្ត្រីថ្មី នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា(វិមាន7មករា)។

នៅរសៀលថ្ងៃទី 10 ខែសីហា ឆ្នាំ 2023 នេះ សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលពិសារអាហារសាមគ្គី ជាមួយគណៈរដ្ឋមន្ត្រីចាស់ និងគណៈរដ្ឋមន្ត្រីថ្មី នៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា(វិមាន7មករា)។   #dolynews

ព័ត៌មានជាតិ

ប៉ូលីសចរាចរណ៍ 3 រូប ត្រូវបានដកបញ្ឈរជើងរងចាំការសម្រេចជាថ្មី

ប៉ូលីសចរាចរណ៍ 3 រូប ត្រូវបានដកបញ្ឈរជើងរងចាំការសម្រេចជាថ្មី ភ្នំពេញ: មន្ត្រីនគរបាលចំនួន 3រូប ចំណុះការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ត្រូវបានផ្អាកការងារបណ្ដោះអាសន្នដោយមូលហេតុ កំហែងយកប្រាក់ពីអ្នកបើកបររថយន្តជនជាតិចិន នៅម្ដុំស្តុបវត្តស្លែង ផ្លូវជាតិលេខ 3 មានឈ្មោះដូចខាងក្រោមៈ   1 -លោកអនុសេនីយ៍ឯក សុខ គឹមលី អត្តលេខ 80080 ឋានៈនាយរងផ្នែកុំ 2 -លោកអនុសេនីយ៍ឯក សួន ផាន់ណា អត្ថលេខ 86429 ឋានៈនារោងផ្នែក។ 3 -លោកអនុសេនីយ៍ឯក លន លីហូវ អត្តលេខ 89737 ឋានៈមន្ត្រី។   ដូច្នេះសាមីខ្លួនត្រូវបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជារៀងរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គងនិងរងចាំការសម្រេចជាថ្មីក្នុងករណីសាមីខ្លួនមិនមកបង្ហាញមុខ លោកនាយការិយាល័យត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិកដើម្បីមានវិធានការបន្ត។

ព័ត៌មានជាតិ

នៅថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្ដមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជា « កិត្តិទេសាភិបាលបណ្ឌិត» ជូន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តែមួយគត់។

នៅថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ដល់គោរមងារកិត្តិយសពិសេសដ៏ឧត្ដុង្គឧត្ដមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជា « កិត្តិទេសាភិបាលបណ្ឌិត» ជូន ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត តែមួយគត់។   #dolynews

ព័ត៌មានជាតិ

នៅរសៀលថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 នេះ ឧកញ៉ា ហ៉ី គីមហុង និងក្រុមអង្គរក្សសរុប13នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។

នៅរសៀលថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 នេះ ឧកញ៉ា ហ៉ី គីមហុង និងក្រុមអង្គរក្សសរុប13នាក់ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញហើយ។ តាមប្រភពពីរលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្រោយបញ្ចប់ការសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្ស ត្រូវបានបញ្ជូនបន្ដទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។   គួរបញ្ជាក់ផងដែរថាកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនឧកញ៉ា ហ៉ី គីមហុង ម្ចាស់ក្រុមហ៊ុនពិភពដីមាស និងក្រុមអង្គរក្សសរុប14នាក់ នៅរសៀលថ្ងៃទី7 ខែសីហា ឆ្នាំ2023នេះ នៅស្នាក់ការក្រុមហ៊ុនពិភពដីមាស ស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅបន្ទាប់ពីសាកសួររួចក៏បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីបោកប្រាស់ប្រជាពលរដ្ឋ។   ការចាប់ខ្លួនឧកញ៉ាម្ចាស់ក្រុមហ៊ុនពិភពដីមាសរូបនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកបានបញ្ជាក់ថា ក្រុមអង្គរក្សទាំងនេះបានរារាំងដីការបស់តុលាការ និងបានប្រើហិង្សាទៅលើកម្លាំងសមត្ថកិច្ចផងដែរ។   #dolynews

ព័ត៌មានជាតិ

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណគណៈកម្មការរៀបចំការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣

ឯកឧត្តម ស សុខា និងលោកជំទាវ អញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណគណៈកម្មការរៀបចំការប្រកួតបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ស សុខា អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាតំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញជួបសំណេះសំណាលថ្លែងអំណរគុណ និងពិសាអាហារសាមគ្គីជាមួយក្រុមការងារគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់២។ ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ការប្រកួតកីឡាបាល់ទះពានរង្វាន់ឯកឧត្តម ស សុខា ឆ្នាំ២០២៣ បានដំណើរការយ៉ាងរលូន និងបញ្ចប់ទៅប្រកបដោយជោគជ័យជាទីមោទនៈ ជាពិសេសក៏បានមើលឃើញពីចំណុចខ្លាំង ចំណុចខ្វះខាត និងបញ្ហាប្រឈមនានា ដើម្បីធ្វើការកែលម្អយ៉ាងណាឲ្យការប្រកួតលើកក្រោយៗទៀត កាន់តែមានភាពរលូន សុក្រឹត្យ និងទទួលបានជោគជ័យបន្ថែមទៀត។ ឯកឧត្តម ស សុខា […]

ព័ត៌មានជាតិ

យ៉ាងហោចណាស់មនុស្ស4នាក់ ត្រូវបានសមត្ថកិច្ចចាប់ពីបទកត់ឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។

យ៉ាងហោចណាស់មនុស្ស4នាក់ ត្រូវបានសមត្ថកិច្ចចាប់ពីបទកត់ឆ្នោតវៀតណាមខុសច្បាប់ ជ្រកក្រោមស្លាកអាជីកម្មឆ្នោត យីហោ ម៉ូឌែន ឡូថូរី។ ភ្នំពេញ: នៅវេលាម៉ោង 3និង 4០នាទីល្ងាច ថ្ងៃទី7 ខែសីហា ឆ្នាំ2023នេះ នៅចំណុចផ្ទះលេខ12 ផ្លូវលេខ93 ភូមិ6 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ សមត្ថកិច្ចឈានដល់ការចុះបង្ក្រាបជាក់ស្តែងក្នុងករណី បើកទីតាំងលេងល្បែងស៊ីសងខុសច្បាប់ ដោយប្រើម៉ាស៊ីនអេឡិចត្រូនិចកត់កន្ទុយលេខឆ្នោតវៀតណាម ជ្រកក្រោមស្លាកអាជីកម្មឆ្នោតយីហោ ម៉ូឌែន ឡូថូរី។   ជាលទ្ធផលកម្លាំងជំនាញបានធ្វើការដកហូតវត្ថុតាងមួយចំនួន រួមមាន៖ 1- ម៉ាស៊ីនអេឡិចត្រូនិចចេញសន្លឹកឆ្នោតវៀតណាមពណ៌ខ្មៅខៀវ សម្រាប់ភ្ជាប់ជាមួយទូរស័ព្ទដៃ ចំនួន1គ្រឿង។ 2- ម៉ាកSUNMI V2S ពណ៌ទឹកក្រូចលាយខ្មៅស 3- ម៉ាស៊ីនម៉ាក MODERN LOTTERY ពណ៌ខៀវ សម្រាប់ចេញកន្ទុយសន្លឹកឆ្នោត ចំនួន1គ្រឿង និងកន្ទុយសន្លឹកឆ្នោតវៀតណាម ដែលចាក់រួចមួយចំនួន។ចំណែកមនុស្សចំនួន 4 នាក់ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីសាកសួរបន្ត។   #dolynews

ព័ត៌មានជាតិ

បុគ្គលម្នាក់មានឈ្មោះ Nigel Ng ត្រូវបានក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជាតម្រូវឲ្យធ្វើការសូមទោសប្រជាជនកម្ពុជា និងកែ តម្រូវវិដេអូរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីបានផ្សព្វផ្សាយតាមរយៈChannel YouTube និងបណ្តាញសង្គមហ្វេសបុក ដោយវាយតម្លៃថា ម្ហូបខ្មែរមិនល្អ ខណៈការផ្សព្វផ្សាយនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្យានុភាពទេសចរណ៍ ម្ហូបអាហាររបស់ខ្មែរ។

បុគ្គលម្នាក់មានឈ្មោះ Nigel Ng ត្រូវបានក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជាតម្រូវឲ្យធ្វើការសូមទោសប្រជាជនកម្ពុជា និងកែ តម្រូវវិដេអូរបស់ខ្លួនជាបន្ទាន់ បន្ទាប់ពីបានផ្សព្វផ្សាយតាមរយៈChannel YouTube និងបណ្តាញសង្គមហ្វេសបុក ដោយវាយតម្លៃថា ម្ហូបខ្មែរមិនល្អ ខណៈការផ្សព្វផ្សាយនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កិត្យានុភាពទេសចរណ៍ ម្ហូបអាហាររបស់ខ្មែរ។   #dolynews

ព័ត៌មានជាតិ

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី9 រហូតដល់ថ្ងៃទី 15 ខែសីហា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតី មធ្យម។

សេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី9 រហូតដល់ថ្ងៃទី 15 ខែសីហា ឆ្នាំ2023នេះ កម្ពុជាទទួលឥទ្ធិពលខ្សោយពីជ្រលងសម្ពាធទាបអូសបន្លាយលើភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ឡាវ និងប្រទេសវៀតណាម ជាមួយខ្យល់មូសុងនិរតី មធ្យម។   #dolynews